ចិនបញ្ជូនពេទ្យយោធា១២០០នាក់បន្ថែមទៀតទៅទីក្រុងវូហានដើម្បីប្រយុទ្ធនឹងវីរុស COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
មន្ត្រីពេទ្យយោធាសរុប ១,២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ហើយដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅ ថ្ងៃ ទី ១៧ ឆ្នាំ ២០២០។
ចិនបានសម្រេចឲ្យមន្ត្រីពេទ្យសរុប ២,៦០០នាក់បន្ថែមទៀត ត្រូវបញ្ជូនទៅកាន់ទីក្រុង Wuhan ដែលជាចំណុចផ្ទុះដំបូង និងធ្ងន់ធ្ងរបំផុតនៃវីរុស COVID-19 ខណៈមន្ត្រីពេទ្យសរុប ១,៤០០នាក់ ត្រូវបានបញ្ជូនទៅមុន។ចំណែកក្រុមជំនាញអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ក៏បានទៅដល់រដ្ឋធានីប៉េកាំងផងដែរកាលពីថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិនក្នុងការប្រយុទ្ធប្រឆាំងវីរុសCOVID-19៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ