ឧបករណ៍ភ្លេងតន្រ្តីកាយរិទ្ធ១ឈុត តំលៃ១២០០០ដុល្លាអាមេរិចជាអំណោយរបស់ឯកឧត្តមផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនត្រូវបានប្រគល់ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែន             ក្រុងទេពនិម្មិតប៉ៃលិន

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន រួមដំណើរ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងលោកលោកស្រីប្រធានអនុប្រធានមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញ ជួបសំណេះសំណាល និង ប្រគល់ឧបករណ៍ភ្លេងតន្រ្តីកាយរឹទ្ធ១ឈុត តំលៃ១២០០០ដុល្លា ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ដែលពិធីនេះធ្វើឡើងនៅ វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ក្នុងភូមិអូរតាពុក ក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ការប្រគល់ឧបករណ៍ភ្លេងជូនក្រុមយុវជនកាយរឹទ្ធនៅពេលនេះដើម្បីអោយក្មួយៗសិស្សានុសិស្សក្រុមកាយរិទ្ធទាំងអស់បញ្ចេញនូវសមត្ថភាព និងចូលរួមគ្រប់សកម្មភាពតាមតំរូវការក្នុងសង្គមនានាក្នុងខេត្តដើម្បីជាគំរូដល់ក្មួយៗ ជំនាន់ក្រោយ និងជាពិសេសបណ្តុះនូវសមត្ថភាពនៃការលេងភ្លេង នៅក្នុងកម្មវិធីនានា របស់ថ្នាក់ជាតិដែលធ្វើការរៀបចំនៅក្នុងខេត្តប៉ៃលិនទាំងមូល ។ឯកឧត្តមបន្តថា៖អស់រយៈពេលជាយូមកហើយខេត្តប៉ៃលិនមិនទាន់មានឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ដើម្បីធ្វើការលេងក្នុងកម្មវិធីផ្សេងៗក្នុងខេត្តនៅឡើយ ទើបនៅពេលនេះឯកឧត្តមបានឧបត្ថម្ភឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ជូនដល់យុវជនកាយរិទ្ធវិទ្យាល័យហ៊ុន សែន ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការលេងភ្លេងគ្រប់កម្មវិធីនានាក្នុងខេត្ត ជាលក្ខណៈថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ស្របតាមស្តង់ដា បច្ចេកទេស ដែលគ្រូបង្គោលបានបង្ហាត់បង្រៀនមកពីរាជធានីភ្នំពេញ ក្នុងន័យលើកស្ទួយវិស័យអប់រំយុវជននិងកីឡាអោយបានកាន់តែល្អថែមទៀត។ ក្នុងឱកាសនោះដែរឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនក៍បានណែនាំដល់លោកនាយកសាលាវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន និងលោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវបន្តបង្ហាត់បង្រៀននូវចំនេះជំនាញបន្ថែមទៀតដល់សិស្សានុសិស្សយុវជនកាយរិទ្ធ អោយយល់កាន់តែច្បាស់ពីឧបករណ៍ដែលប្រគល់ជូន ជាពិសេសត្រូវចូលរួមថែរក្សាការពារអោយបានគង់វង្សសំរាប់ពង្រឹងសមត្ថភាព បច្ចេកទេសនៃការលេងភ្លេងអោយបានកាន់តែល្អ។
សូមបញ្ជាក់ថា៖ឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ១ឈុត នេះគឺមានតំលៃ១២០០០ ដុល្លាអាមេរិច រួមមានស្គរតូច ធំ ត្រែសំរាប់ផ្លុំ ខ្ចាន់ណូតូចសំរាប់ចុច និងឧបករណ៍មួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្តមផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិន សំរាប់ប្រគល់ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន។និងជាមួយគ្នាឯកឧត្តមក៍បានឧបត្ថម្ភថវិការ១លានរៀលបន្ថែមទៀតជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន។
អត្ថបទលោក គួន ធិ