អ្នកជំនាញអន្តរជាតិចាប់ផ្តើមប្រជុំគ្នានៅក្នុងប្រទេសចិនដើម្បីដោះស្រាយជំងឺផ្លូវដង្ហើម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (១៧.០២.២០)

អង្គការសុខភាពពិភពលោកបាននិយាយនៅល្ងាចថ្ងៃអាទិត្យនេះថា ក្រុមអ្នកជំនាញអន្តរជាតិបានចាប់ផ្តើមនូវកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញរបស់ប្រទេសចិន នៅក្នុងទីក្រុងប៉េកំាងដើម្បីពិនិត្យមើលពីស្ថានភាពនៃជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុស កូវីដ ១៩ ។

លោកអង្គលេខាអង្គការសហប្រជាជាតិ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានបានសម្តែងការជឿជាក់ថាការប្រឹងប្រែងរបស់ប្រទេសចិននឹងនំាឲ្យមានការថយចុះនូវឥទ្ធិពលរបស់ជំងឺនោះ ។

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីង បានថ្លែងកាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ថារដ្ឋាភិបាលត្រូវតែបង្កើនការប្រើកម្លំាងមានសមត្ថកិច្ច ​ដើម្បីទប់ទល់នឹងវិបត្តនេះ ។ មន្ត្រីមួយចំនួនត្រូវបានបណ្តេញចេញពីតំណែង ដោយសារការគ្រប់គ្រងទន់ខ្សោយក្នុងការទប់ទល់នឹងការរីករាលដាលនូវជំងឺផ្លូវដង្ហើមនេះ ​