ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ-19 (Covid-19)នៅប្រទេសចិនបានកើនឡើងដល់ ១៧៧០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃ សុក្រ នេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ១៧៧០នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ជិត ៧០,៤០០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែកុម្ភៈឆ្នាំ ២០២០។
យោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងទៀតថា កាលថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន ១០៥នាក់ទៀត បានបាត់បង់ជីវិតដោយក្នុងនោះ ១០០នាក់នៅខេត្តហ៊ូប៉ី (Hubei), ០៣នាក់នៅខេត្តហឺហាន (Henan) និង ០២នាក់នៅក្វាងទុង (Guangdong) នាំឲ្យចំនួនអ្នកស្លាប់កើនដល់ ១៧៧០នាក់។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីមានចំនួន ២,០៤៨នាក់បន្ថែមទៀតនៅតាមបណ្តាខេត្ត និងតំបន់ចំនួនរបស់ចិន ដូច្នេះចំនួនអ្នកឆ្លងសរុបនៅចិនដីគោកបានកើនដល់ ៧០,៤០០នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia