តៃវ៉ាន់បញ្ជាក់ពីករណីស្លាប់ដំបូងដោយ វីរុសខូវីដ-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


កោះតៃវ៉ាន់បានរាយការណ៍ថា មានករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ដំបូងលើបុរសវ័យ ៦០ ឆ្នាំម្នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអាទិត្យទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក ចិន ស៊ីជុង (Chen Shih-Chung) រដ្ឋមន្ត្រីក្រសួងសុខាភិបានតៃវ៉ាន់បានឲ្យដឹងថា បុរសវ័យ ៦០ ឆ្នាំម្នាក់នៅតៃវ៉ាន់បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ដែលជាករណីស្លាប់ដំបូងនៅតៃវ៉ាន់។លោករដ្ឋមន្ត្រីអះអាងថា បុរសជាអ្នកជំងឺនោះមិនបានចេញពីកោះតៃវ៉ាន់នោះទេក្នុងកំឡុងពេលថ្មីៗនេះ ប៉ុន្តែគាត់មានជំងឺទឹកនោមផ្អែម និងជំងឺថ្លើមប្រភេទ B ទៀតផង។
សូមបញ្ជាក់ថា ករណីអ្នកឆ្លងជំងឺ COVID-19 នៅកោះតៃវ៉ាន់បានកើនដល់ ២០ករណីហើយ៕ប្រភព៖សារព័ត៌មាន Channel News Asia