សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ
បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ជាព្រះ ប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសា សន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជា ពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឲ្យកាន់តែល្អប្រសើរ និងស្មើ មុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៅលើស្ត្រីតាមរយៈការផ្តល់សេវាគាំពារដល់ស្ត្រីជាមន្ត្រីរាជការ និងកង កម្លាំងប្រដាប់អាវុធ និងស្ត្រីជាកម្មការិនីនៅតាមវិស័យឧស្សាហកម្ម។
លោកជំទាវអ៊ឹងកន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍បញ្ជាក់ក្នុងរបាយការណ៍ថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩នេះកន្លងទៅ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក៏នៅមានចំណុចប្រឈមនឹងផលប៉ះពាល់មួយចំនួនដែលមានជាអាទិ៍ផលប៉ះ ពាល់លើកុមារដែលនៅក្នុងគ្រួសារធ្វើចំណាក ស្រុកជាក្តីកង្វល់មួយ ទោះបីជាកុមារទាំងនោះត្រូវបានឪពុកម្ដាយទុកឱ្យនៅជាមួយអ្នកជិតខាងឬសាច់ញាតិឬក៏ទៅតាមឪពុកម្ដាយដែលធ្វើចំណាកស្រុកក៏ដោយក៏ក្មេងទាំងនោះជួបបញ្ហាប្រឈមក្នុងការទទួលបានការរៀនសូត្រថែទាំសុខភាពនិងសុវត្ថិភាព។
លោកជំទាវបញ្ជាក់ទៀតថា ដើម្បីរកប្រាក់ កម្រៃបានខ្ពស់ស្ត្រីត្រូវធ្វើសេចក្តីសម្រេចចិត្តធ្វើចំណាកស្រុកទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនាក្នុងក្រុមគ្រួសារនិងភាពកក់ក្តៅចំពោះកូនព្រមទាំងប្រឈមមុខនឹងការជួញដូរមនុស្សតាមរយៈការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។គ្រប់រូបភាព
ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន
អំពើជួញដូរមនុស្សនៅបន្តកើតឡើង
ចំពោះស្រ្តីនិងកុមារ ដែលបញ្ហាទាំងនេះទាមទារឲ្យមានការអប់រំការផ្សព្វផ្សាយនិងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីទប់ស្កាត់និងការពារអត់ទាន់ពេលវេលា។ជាមួយនេះសត្វត្រីនៅមានជំនាញវិជ្ជាជីវៈជាលក្ខណៈប្រពៃណីនិងការអប់រំជំនាញបច្ចេកទេសព័ត៌មានវិទ្យានៅមានកម្រិតមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលធ្វើឲ្យស្ត្រីទទួលប្រាក់កម្រៃមិនបានខ្ពស់ព្រមទាំងពិបាកស្វែងរកឱកាសការងារសមរម្យទន្ទឹមនេះស្ត្រីជនបទនៅខ្វះជំនាញនិងការអប់រំបច្ចេកទេសកម្រិតមធ្យមនិងខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងធ្វើអោយស្ត្រីមិនបានទទួលបានប្រាក់កម្រៃខ្ពស់ជាពិសេសជំនាញពាក់ព័ន្ធបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថលនៅមានកម្រិតទាបនៅឡើយ។នៅមានបញ្ហាមួយចំនួនត្រូវបន្តដោះស្រាយពាក់ព័ន្ធនឹងតម្រូវការសិក្សារបស់និស្សិតនារីដូចជាកង្វះអន្តេវាសិកដ្ឋានសម្រាប់និស្សិតក្រីក្រជាពិសេសនិស្សិតនារីគុណភាពនិស្សិតបញ្ចប់ការសិក្សានៅមានគម្លាតជំនាញមិនទាន់ឆ្លើយតបពេញលេញទៅនឹងតម្រូវការទីផ្សារការងារនិងសង្គមការវិនិយោគលើកម្មវិធីថ្នាក់បរិញ្ញាបត្រលើមុខជំនាញអាទិភាពឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅមានកម្រិតនិងខ្វះគ្រូដែលមានគុណវុឌ្ឍិសម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅតាមខេត្ត។
លោកជំទាវរដ្ឋមន្រ្តីឲ្យដឹងទៀតថា ដើម្បីដោះស្រាយចំណុចប្រឈមនឹងផលប៉ះពាល់ទាំងនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានដាក់ចេញផែនការសកម្មភាពការងារក្នុងឆ្នាំ 2020 នេះដោយទាមទារការអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល ការផ្សព្វផ្សាយច្បាប់គោល នយោបាយនិងការតាមដាននិងវាយតម្លៃលើការអនុវត្តអនុសញ្ញាស៊ី ដ  និងការតាមដាននិងវាយតម្លៃស្ត្រីគ្រប់ក្រសួងស្ថាប័នអាជ្ញាធរដែនដីនិងភាគីពាក់ព័ន្ធបន្តអនុវត្តនិងប្រែក្លាយអនុសាសន៍គន្លឹះសម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែងនិងអនុវត្តប្រកបដោយប្រសិទ្ធភាព៕