ចំនួនមនុស្សស្លាប់នៅចិនកើនដល់១,៥១៩នាក់ ដោយសារវីរុស COVID-19

វិទ្យុជាតិកម្ពុជា: លោក ភួងឈុនលាង

   បើតាមគណៈកម្មការសុខាភិបាលិចិនបានឲ្យដឹង នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ១,៥១៩នាក់ហើយ ខណ:ចំនួនអ្នកឆ្លងបានកើនឡើងដល់ជាង ៦៦,០០០នាក់ទៀតដែលខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) គឺនៅតែជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី ១៥ ខែកុម្ភ: ឆ្នាំ ២០២០។

តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់អាជ្ញាធរចិនបានរាយការណ៍ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបក្រោយពីមានករណីមនុស្សស្លាប់ ១៣៩នាក់បន្ថែមទៀត ពេញមួយថ្ងៃសុក្រម្សិលមិញ។ 

សូមបញ្ជាក់ថា អាជ្ញាធរចិនក៏បានអះអាងផងដែរថា គិតចាប់តាំងពីការផ្ទុះវីរុស COVID-19 បុគ្គលិកពេទ្យសរុប ១,៧១៦នាក់បានឆ្លងវីរុសនេះ និង ០៦នាក់បានស្លាប់៕