អូស្រ្តាលីគ្រប់គ្រងបានទាំងស្រុងភ្លើងឆេះព្រៃនៅរដ្ឋញូសោវវែលស៍

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អាជ្ញាធរពន្លត់អគ្គីភ័យអូស្រ្តាលីបានប្រកាសថា ភ្លើងឆេះព្រៃទាំងអស់នៅរដ្ឋញូសោវវែលស៍ត្រូវគ្រប់គ្រងបានទាំងស្រុងហើយនៅពេលនេះក្រោយទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយបញ្ហាភ្លើងឆេះព្រៃ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មក។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។
ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ ញូសោតវែលស៍បានអះអាងថា ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ដោយពុំមានការរីករាលដាលទៀតឡើយក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ។នៅពេលថ្មីៗនេះថ្មីត្បិតការធ្លាក់ភ្លៀងជាច្រើនបានជួយដល់ការពន្លត់អគ្គីភ័យក៏ពិតមែន ប៉ុន្តែតំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហា បង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ។
សូមបញ្ជាក់ផងដែរថា បញ្ហាភ្លើងឆេះព្រៃនៅរដ្ឋញូសោវវែលស៍បានចាប់ផ្តើតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បណ្តាលឲ្យមានមនុស្ស ២៥នាក់បានបាត់បង់ជីវិត ផ្ទះរាប់ពាន់ខ្នងត្រូវ បំផ្លាញខណៈសត្វព្រៃ និងសត្វពាហនៈរាប់លានក្បាលបានស្លាប់៕