ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យភ្ញៀវទេសចរជាង២,២០០នាក់នៅលើនាវា MS Westerdam អាចដើរកម្សាន្តនៅកម្ពុជាដោយសេរី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យភ្ញៀវទេសចរជាង២,២០០នាក់នៅលើនាវា MS Westerdam អាចដើរកម្សាន្តនៅកម្ពុជាដោយសេរីតាមដែលខ្លួនពេញចិត្ត។

ថ្លែកក្នុងពិធីស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ដ៏ធំមួយ ឈ្មោះថាMS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរចំនួន២,២៥៧នាក់ នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ និងអាចទៅទស្សនកិច្ចនៅខេត្តសៀមរាប និងបណ្តាលខេត្តផ្សេងៗទៀត ដោយមិនមាន ការរើសអើង អំពីវីរុសកូរ៉ូណា ឬហៅថាកូវីដ(Covid 19) នោះទេ ដោយយើងមានក្រុម អាកាសចរណ៍កម្ពុជាអ៊ែល ចំនួន៤គ្រឿង ត្រៀមរៀបចំសម្រាប់ដឹកភ្ញៀវទេសចផងដែរ។ ឆ្លៀតក្នុងឱកាសនោះសម្តេច ក៏បានអំពាវនាវប្រជាពលរដ្ឋនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវភ័យខ្លាច អំពីរឿងនេះទេ ហើយប្រសិនជាមានការឆ្លងណាមួយ គឺឆ្លងមកលើខ្ញុំតែម្ដង។ ដូច្នេះសម្តេចសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋនៅកម្ពុជានឹងយកការទទួលខុសត្រូវមួយ ក្នុងឋានៈជាប្រទេសដែលបានចូលរួមចំណែក ដើម្បីលើស្ទួយ សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើងអើង។ សម្លេង៖ សម្រាប់ព្រលានយន្តហោះកងកេង ទៅកាន់ព្រលានយន្តហោះទីក្រុងភ្នំពេញ ដែលរដ្ឋមន្ត្រីទទួលបន្ទុបរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានរៀបចំនៅទីកន្លែងនោះ យ៉ាងល្អហើយដែល ហើយសូមបងប្អូននៅទីនោះកុំមានការភ័យយខ្លាច អំពីការត្រូវឆ្លងជំងឺនេះឬជំងឺនោះ។ បញ្ហាដែលខ្ញុំបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា យើងប្រុងប្រយត្នគឺចេះតែប្រុងប្រយ័ត្នទៅ ក៏ប៉ុន្តែមិនត្រូវជ្រុលរហូតដល់ការតក់ស្លុត រហូតដល់ការរើសអើងចំពោះអ្នកធ្វើដំណើរនោះទេ សុំបងប្អូនយល់ឲ្យបានច្បាស់ អំពីអ្វីដែលជាការទទួលខុសត្រូវខាងសីលធម៌របស់យើង និងកិច្ចការមនុស្សធម៌របស់យើង ដែលយើងត្រូវចូលរួមចំណែក ហើយនៅទីនេះ យើងពុំមានអ្វីទ្រព្យសម្បត្តិច្រើន ដូចប្រទេសអ្នកមានទេ ក៏ប៉ុន្តែយើងមានទឹកចិត្ត ដើម្បីជួយស្រោចស្រង់ដល់អ្នក នៅលើនាវានោះ។

ហើយបើសិនជាពួកយើងឋិតនៅលើនាវានេះ ដូចអ្នកដែលនេះ តើយើងមានអារម្មណ៍ក្តុកក្តួលប៉ុណ្ណា ប្រសិនបើទៅដល់កន្លែងមួយគេបដិសេធ ទៅដល់កន្លែងមួយបដិសេធនេះ វាគឺជារឿងអកុសល ខ្ញុំគិតថាឥរិយាបថបែបនេះមិនគួរត្រូវបានស្វាគមន៍ទេ៕