្រុមហ៊ុនអាកាសចរណ៍វៀតណាមខាតបង់ប្រាក់ចំណូល ១០លាន៨សែនដុល្លារ ក្នុងមួយ សប្តាហ៍ដោយជំងឺ កូរ៉ូណាថ្មី(Covid-19)

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (HVN.HM) បានឲ្យដឹងថា ថាខ្លួនបានខាតបង់ប្រាក់ចំណូលរហូតដល់ ២៥០ ពាន់លានដុង (១០លាន៨សែនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ដោយសារតែការទប់ស្កាត់ការធ្វើដំណើរដែលបណ្តាលមកពីការផ្ទុះវីរុសកូរ៉ូណាថ្មី (Covid-19) នេះ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនខាងលើនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនដឹកជញ្ជូនដោតទង់ជាតិវៀតណាមមួយនេះ កំពុងព្យាយាមកាត់បន្ថយប្រតិបត្តិការនិងចំណាយ ដើម្បីជៀសផុតពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី (Covid-19)ដើម្បីទទួលបានលទ្ធផលហិរញ្ញវត្ថុជាវិជ្ជមានសម្រាប់ឆ្នាំនេះ។
សូមបញ្ចាក់ថា អាជ្ញាធរចិនបានផ្អាកការហោះហើរទាំងទៅនិងមកពីចិនដីគោកចាប់តាំងពីចុងខែមករាមកជាហេតុធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ភ្ញៀវទេសចរចំនួន ៧ ម៉ឺននាក់ក្នុងមួយខែរវាងប្រទេសចិន និងវៀតណាម៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters