ចិនចាប់ខ្លួនអតីតប្រធានធនាគារអភិវឌ្ឍន៍ចិនពីបទសង្ស័យថាបានរំលោភវិន័យបក្សកុម្មុយនិស្តចិនយ៉ាងធ្ងន់ធ្ងរ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ទូរទស្សន៍ស៊ីស៊ីធីវីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាប្រធានធនាគារអភិវឌ្ឍន៍ចិន លោក ហ៊ឺរហួរ ប៉ាង (Hu Huaibang) ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានរំលោភវិន័យបក្សកុម្មុយនិស្តចិនយ៉ាងធ្ងន់ធ្ងរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក ហ៊ឺរ ហួរផាង បានបំរើការងារជាប្រធានធនាគារអភិវឌ្ឍន៍ចិនតាំងពីឆ្នាំ ២០១៣ ហើយក៏ជាមន្រ្តីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចនៅធនាគារនេះផងដែរ។លោកបានលាឈប់ពីតំណែងកាលពីខែកញ្ញាឆ្នាំមុន ចំពេលមានការចោទប្រកាន់ពីអំពើពុករលួយនិងត្រូវបានស៊ើបអង្កេត ចាប់តាំងពីចុងខែកក្កដា ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន។ លោក ហ៊ឺរហួរ ប៉ាង ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តពីបទរំលោភវិន័យយ៉ាងធ្ងន់ធ្ងរកាលពីដើមខែមករា ឆ្នាំ ២០២០នេះ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters