ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ-19 (Covid-19)នៅប្រទេសចិនបានកើនឡើងដល់ ១៥០០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃ សុក្រ នេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ១៥០០នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ជិត ៦៤,០០០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ សុក្រ ទី ១៤ ខែកម្ភៈ ឆ្នាំ ២០២០។
យោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងទៀតថាមាតួលេខខាងលើនេះ ត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ថាមានមនុស្សស្លាប់ ១១៦នាក់បន្ថែមទៀតដោយសារវីរុសកូរ៉ូណាថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយក្នុងចំណោមនោះ មាន៨៨នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី៕
ប្រភព៖សារព័ត៌មាន Channel News Asia