ជា្រជាពលរដ្ឋខ្មែរ កាណាដា និងជនបរទេសនៅលើនាវា MS Westerdam សហរដ្ឋអាមេរិកថ្លែង អំណរគុណសម្តេចតេជោនាយករដ្ឋលមន្រ្តី

វិទ្យុជាតិកម្ពុជា ៖  លោក ហុក សុខរិន
MC ៖ ប្រជាពលរដ្ឋខ្មែរ កាណាដា និងជនបរទេសនានានៅលើនាវា MS Westerdam សហរដ្ឋអាមេរិក បានបង្ហាញអារម្មណ៍សប្បាយរីករាយពេលដែលបានចុះមកដល់លើដី ហើយសូមថ្លែង អំណរគុណដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបេះដូងមនុស្សធម៌យ៉ាងធំធេងជួយសង្គ្រោះពួកគេបានមកដល់ដីគោកវិញ។

គ្រាន់តែវានានាវាទេសចរណ៍MS Westerdam សហរដ្ឋអាមេរិកបានរំកិលខ្លួនមកជាប់នឹង ច្រាំងនៃកំពង់ផែក្រុងព្រះសីហនុភ្លាមសម្លេងហូរកញ្ជ្រាវយ៉ាងកងរំពងពេញនាវាខ្នាតយក្សដ៏ធំនោះ ដែលអាចឲ្យពួកគេចុះមកលើដីគោកវិញបាន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំធំៗរបស់ រាជរដ្ឋាភិបាកម្ពុជាជាច្រើនរូបទៀត។
លោកស្រី វ៉ាន់ ប៉ីនីន អនិជនខ្មែររស់នៅកាណាដាដែលជាប់នៅលើនាវាMS Westerdam សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា គ្រាន់តែទទួលបានដំណឹងថារាជរដ្ឋាភិបាលកម្ពុជាអនុញ្ញា ឲ្យនាវាទេសចរណ៍ខ្នាតយក្សដ៏ធំនេះអាចចូលចកនៅកំពង់ផែក្រុងព្រះសីហនុបាន មនុស្សម្នានៅ លើកប៉ាលទំាងមូលបានបញ្ចេញសម្លេងហូរកញ្ជៀវសប្បាយអ៊ឺងកពេញលើនាវា បន្ទាប់ពីពួកគេ បានសុំប្រទេសនិងកោះចំនួន៦មិនអោយចុះចតនោះ។ លោកស្រីបញ្ជាក់ថា មនុស្សម្នានៅលើនាវាទំាងអស់បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ពិសេសសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវានេះចូលចតដោយគ្មានការរើសអើង ដែលនេះបានបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ ដោយមានសណ្តានចិត្តសណ្តោសប្រណីជួយយកអាសារមិនប្រកាន់ពូជសាសន៍ឬមានជំងឺ និងគ្មានជម្ងឺក៏ដោយ។
សម្លេង«សម្តេចតេជោហ៊ុនសែនជាបេដូងធំចិត្តទូលាយគេថ្លែងអំណរគុណទំាងអស់គ្នាពេញលើ កប៉ាល សម្តេចតេចេះជួយយកអាសារ ហើយគេអត់ចេះនិយាយភាសាខ្មែរ គេធ្វើដៃរូបបេះដូង ដើម្បីបង្ហាញការអរគុណដល់កម្ពុជា។
លោកម៉ៃឃើ យូបៀ តំណាងស្ថានទូតអាមេរិក ប្រចាំកម្ពុជាក៏បានសម្តែងការកោតសរសើរដល់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា MS Westerdamចូលចតនៅកំពង់ផែនៃប្រទេសកម្ពុជា ដើម្បីឲ្យអ្នកទេសចរទំាងនោះអាចបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន ឬតំបន់ទេសចរណ៍ផ្សេងៗ ទៀតក្នុងព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពនិងយគ្មានការរើសអើង។
សម្លេង«នេះជាទង្វើរប្រកបដោយគុណធម៌របស់រដ្ឋាភិបាលកម្ពុជាសូមអរគុណដល់ចំណាត់ការ របស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងផ្នែកកប៉ាល និងផ្នែកការដឹកជញ្ជូនបន្តទៀត ហើយ យើងសប្បាយរីករាយដែលពួកគេបានចុះមកលើដីហើយអាចបន្តដំណើរទៅកាន់ប្រទេសរៀងៗ ខ្លួនប្រកដោយសុវត្ថិភាព»។
នៅក្នុងឱកាសទទួលស្វាគមន៍អ្នកដំណើរចុះពីលើនាវា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការអាណិតស្រឡាញ់ចំពោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។
សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។
សម្លេង«
សូមបញ្ជាក់ថា នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក មានអ្នកទេសចរជាង២,២០០នាក់ ដោយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី ១១ កុម្ភៈ បន្ទាប់ពី នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ ដែលត្រូវបានគេបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាតអោយចេញក្រៅនាវា គ្មានពាក់ព័ន្ធនឹងវីរ៉ុសកូវីដ-១៩ (Covid-19)ឡើយ៕