ភ្ញៀវទេសច​រ​ធ្វើដំណើតាមកាប៉ាល់ខ្នាតយក្សរបស់មេរិក ដែលបានចតនៅកំពង់ផែព្រះសីហនុត្រៀមបញ្ជូនតាមយន្តហោះទៅប្រទេសរបស់ពួកគេវិញ​នៅព្រឹកនេះ

វិទ្យុជាតិកម្ពុជា៖ លោក បូណា និងលោករតនៈ

MC៖ភ្ញៀវទេសច​រ​នៅលើកាប៉ាល់ខ្នាតយក្សរបស់មេរិកត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ​ តាមជើងហោះនៅកម្ពុជា​ ក្រោយ​ពីពួកគាត់មិនមានផ្ទុកជំងឺមេរោគកូរ៉ូណា ឬ Covid-19 ។

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេចឱ្យភ្ញៀវទេសចរ២២០០នាក់​ ចុះលើកាប៉ាល់​ ដើម្បីរៀបចំយកឡានក្រុងដឹកទៅប្រលានយន្ដកងកេងនៅខេត្ដព្រះសីហនុ​ ដើម្បីបញ្ជូនពួកគាត់ទៅប្រទេសរៀងៗវិញ​ តាមជើងហោះហើរនៅប្រលានអន្ដរភ្នំពេញ​ និងហោះឌឺរេចពីប្រលានយន្ដហោះកងកេងនៅខេត្ដព្រះសីហនុ​តែម្ដង។

តាមជើងហោះហើរនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ​ បានត្រៀមយន្ដហោះចំនួន៣គ្រឿង​  និងហោះឌឺរេចពីព្រលានយន្ដហោះកងកេងខេត្ដព្រះសីហនុមានចំនួន២គ្រឿង​។

ឯកឧត្ដម​  ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បង្ហាញលទ្ធផលថា អ្នកទេសចរចំនួន២០នាក់ក្នុងចំណោមអ្នកធ្វើដំណើរជាមួយជាង2ពានលនាក់នៅលើកប៉ាល់ WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះទេ​ បន្ទាប់ពីក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ​ ដោយពួកគាត់ទាំង២០នាក់​នោះ មានបញ្ហាសុខភាពបន្ដិចបន្ទួច។

ក្នុងឱកាស​នោះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ និងមន្រ្ដីជាន់ខ្ពស់កម្ពុជា​ មន្រ្ដីស្ថានទូតប្រចាំនៅកម្ពុជា​ ជាច្រើន​បានអញ្ជើញមកស្វាគមន៍​ និងជូនដំណើរភ្ញៀវទេសចរទាំងនោះនៅកំពង់ផែក្នុងក្រុងព្រះសីហនុផងដែរ។

បើតាមមន្រ្ដីវិទ្យុជាតិកម្ពុជាដែលប្រចាំការតាមដានផ្ទាល់អំពីព្រឹត្ដិការណ៍​នេះ​ បានអោយដឹងថា​ ភ្ញៀវទេសច​រ​ទាំងអស់​ បានសម្ដែងការសប្បាយរីករាយ​ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានចិត្ដមនុស្សធម៌ជួយដល់ពួកគាត់កំពុងរស់នៅរសាត់អណ្ដែតនៅលើសមុទ្រ​ ដោយប្រឈមការខ្វះម្ហូបអាហា​រ​ ទឹក​  បេ្រង​ បន្ទាប់ពី​ប្រទេស​ និងកោះ៦មិនឱ្យកាប៉ាល់ចូលចតនោះ៕