រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរួមជាមួយស្ថាប័ន ពាក់ព័ន្ធ  និង អាជ្ញា ធរ ខេត្ត  ព្រះសីហនុត្រៀមរថយន្តដឹកភ្ញៀវទេសចរ ចេញពី កប៉ាល់ ឆ្ពោះទៅ ព្រលាន យន្តហោះ

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរួមជាមួយស្ថាប័ន ពាក់ព័ន្ធ  និង អាជ្ញា ធរ ខេត្ត  ព្រះសីហនុ  បានកំពុងត្រៀមរថយន្តដឹកភ្ញៀវទេសចរ ចេញពី កប៉ាល់ ឆ្ពោះទៅ ព្រលាន យន្តហោះ  កេងកង  ខេត្ត ព្រះ សីហនុ  ។ 

#គិតត្រឹមម៉ោងជាង១១ព្រឹក នេះ  កប៉ាល់ ខ្នាតយក្ស មិនទាន់បានចូលចតកំពង់ផែងនៅឡើយទេ ។ដោយឡែកអាជ្ញាធរ មិនអនុញ្ញាតឲ្យមានមនុស្សចូលទៅជិតកប៉ាល់ផងដែរ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវនៅលើកប៉ាល់ចេញពីកប៉ាល់ដោយសេរីដែរ  លើកលែង តែ គ្រូពេទ្យ ពិនិត្យ សុខភាព រួច ៕