ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ-19 (Covid-19)នៅប្រទេសចិនបានកើនឡើងដល់ ១៣៣៥នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ១៣៣៥នាក់ ខណៈចំនួនអ្នកឆ្លងបានកើនដល់ជិត ៦០,០០០នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ១៣ ខែកម្ភៈ ឆ្នាំ ២០២០។
យោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងទៀតថាមានមនុស្សសរុប ២៤២នាក់បន្ថែមទៀតបានស្លាប់ និង ១៤,៨៤០នាក់ឆ្លងកាលពីថ្ងៃពុធម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់សរុបទូទាំងប្រទេសចិន កើនឡើងដល់ ១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia