រដ្ឋាភិបាលស្វីស ផ្តល់ជំនួយ ១២ លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់មន្ទីពេទ្យគន្ធបុប្ផា

MC៖ រដ្ឋាភិបាលស្វីស ផ្តល់ជំនួយ ១២ លានដុល្លារបន្ថែមទៀត ដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការលំ បាក របស់ ប្រជាពលរដ្ឋ និងការថែក្សារសុខុមាលរបស់កុមារកម្ពុជា។

ក្នុងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ទទួបជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងការបរទេស កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំលាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធស្វីស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កន្លងមករដ្ឋាភិបាលស្វីសបានផ្តោតជាសំខាន់ ទៅលើវិស័យសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងសុខភាពកុមារ។
លោកជំលាវ បន្ដថា ស្វីសនៅតែបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីជាសព្វថ្ងៃមន្ទីរពេទ្យនេះ ដឹកនាំដោយកម្ពុជាក៏ដោយ។ លោកជំលាវ ឯកអគ្គរដ្ឋទូត បានឲ្យដឹងទៀតថា គម្រោងទឹកប្រាក់ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១នេះ គឺស្វីសនឹងផ្តល់ជំនួយ ១២លានហ្រ្វង់ស្វីស ប្រហែល១២លានដុល្លារអាមេរិក ដោយរដ្ឋាភិបាលស្វីស នឹងផ្តល់ជំនួយជាប្រចាំ ៤លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រោយបញ្ចប់ជំនួប។
ជាការឆ្លើយតបឯកឧត្តម កុយ គួង បញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅ និងចូលរួមត្រេកអរដល់លោកជំទាវដែលបានក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំព្រះរាជណាចក្រកម្ពុជាកនៅពេលនេះ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការជា មួយលោកជំលាវ ឯកអគ្គរដ្ឋទូត ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងការទូត នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៍បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលស្វីស ដែលតែងជួយដល់កម្ពុជា រហូតមក លើគ្រប់វិស័យ រួមមានទាំង វិស័យកសិកម្ម សុវត្ថិភាពស្បៀងអាហារ ផ្នែកបច្ចេកទេស ផ្នែកបដិសណ្ឋារកិច្ច អភិបាលកិច្ចល្អ វិស័យដោះមីន វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន។
សំឡេង៖ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់សុខុន បានបញ្ជាក់ប្រាប់លោកជំទាវ ឯកអគ្គរដ្ឋទូតផងដែរថា រដ្ឋាភិបាលកម្ពុជាតែងតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផានេះ មានដំណើរការរហូត ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលយើង ចូលរួមវិភាគទានដែរ ក្នុងមួយឆ្នាំៗ ១០លានដុល្លារអាមេរិក ហើយជាងនេះទៅទៀត កម្ពុជាមានមូលនិធិគន្ធបុប្ផាផងដែរ ដែលបរិច្ចាគប្រមាណ ៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ខណៈកាកបាទក្រហមកម្ពុជាក៏បរិច្ចាគ ១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលស្វីស បានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ ១៩៩៤មកម្លេះ។ រហូតមកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាប្រមាណ ៦០លានហ្វ្រង់ស្វីស ដែលប្រហែលនឹង ៦០លានដុល្លារអាមេរិក។