ប្រធានក្រុមប្រឹក្សាខេត្តលើកទឹកចិត្តឱ្យរដ្ឋបាលក្រុងស្ទឹងត្រែង បង្កើនការអភិវឌ្ឍក្រុង ឱ្យមានសោភណ្ឌភាពជាងឆ្នាំកន្លងមក

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យរដ្ឋបាលក្រុង សហការគ្នាបង្កើនការអភិវឌ្ឍក្រុងឱ្យកាន់តែមានភាពរីកចម្រើមឡើងទ្វេដងក្នុងពេលដែលប្រជាពលរដ្ឋកំពុងតែ នាំគ្នាចួលរួមអគុណសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងត្រែងឯកឧត្តម ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្តមាន ប្រសាសន៍ទឹកចិត្ត ឱ្យរដ្ឋបាលក្រុងរៀបចំផែនការនិងបង្កើនការអភិវឌ្ឍក្រុងស្ទឹងត្រែងឱ្យមានសោភណ្ឌភាពជាងឆ្នាំកន្លងទៅ ដើម្បីជំរុញឱ្យការប្រឡងប្រណាំងទីក្រុងស្អាតនៅឆ្នាំ២០២១ខាងមុខ ទទួលបាននិទ្ទេសល្អដូចខេត្តផ្សេងៗដែរ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាមានប្រសាសន៍ទៀតថា៖កាតព្វកិច្ចនេះរដ្ឋបាលក្រុងសហការជាមួយអាជ្ញាធរសង្កាត់ ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជន អង្គការដៃគូពិនិត្យនិងជ្រើសរើសយកចំណុចអទ្ធិភាព និងមានគោលដៅបំរើ ផលប្រយោជន៍ទូទៅ ធ្វើការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានឆ្លើយតប ទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន។
លោកសាយកុសលអភិបាលក្រុងស្ទឹងត្រែង បានអះអាងថា៖នៅឆ្នាំ២០២០នេះក្រុងរៀបចំគម្រោងការអភិវឌ្ឍន៍រួចហើយដូចជាការសាងសង់ផ្លូវបេតុងលេខ៥៤ ក្នុងក្រុងប្រវែង២៨៣ម៉ែត្រ ជំនួសផ្លូវកៅស៊ូដើម្បីបំរើការប្រើប្រាស់បានយូរ។
លោកបន្តថា៖ជាមួយគ្នានេះនិងបន្តស្ថាបនាផ្លូវគ្រួសក្រហមប្រវែង៨៤០ម៉ែត្របន្ថែមទៀតនៅក្នុងភូមិ រាជានុកូលក្នុងគោលបំណងពង្រីករដ្ឋបាលក្រុងឱ្យកាន់បានធំទូលាយឆ្លើយតមតាមសំណូមពររបស់ប្រជាពលរដ្ឋដែលពួកគាត់ចង់បាន។
សូមបញ្ចាក់ថា៖ក្រុងស្ទឹងត្រែងមានប្រជាពលរដ្ឋរស់នៅចំនួន៧.៣៤៨គ្រួសារនិងចំនួនមនុស្សមានចំនួន៣១.៤២១នាក់ក្នុងនោះមានចំនួន៦ជនជាតិផងដែរ៕