អង្គការសុខភាពពិភពលោកផ្តល់ឈ្មោះផ្លូវការសម្រាប់មេរោគកូរ៉ូណាវីរុស

AKPភ្នំពេញ  ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការសម្រាប់​មេរោគ កូរ៉ូណាវីរុសថ្មី ដែលថា Covid-19 ដែលតំណាងឱ្យជំងឺ Coronavirus ដែលចាប់ផ្តើមនៅឆ្នាំ ២០១៩ ។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការដាក់ឈ្មោះវីរុសនេះគួរតែជៀសវាងការធ្វើឱ្យមានស្លាកស្នាមគួរឱ្យ​ស្អប់​ខ្ពើម ដោយមិនសំដៅទៅលើទីតាំងភូមិសាស្ត្រជាក់លាក់ ឈ្មោះសត្វ បុគ្គល ប្រភេទសត្វ វប្បធម៌ ចំនួនប្រជាជន ឧស្សាហកម្ម ឬមុខរបរណាមួយនោះទេ៕

(ប្រភព ស៊ីនហួ បកប្រែដោយ លោក យា ចិន្តាខន្តី)