ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើកូរ៉េជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីជ្រោយចង្វារទៅស្វាយជ្រុំ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើកូរ៉េជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅស្វាយជ្រុំ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ឡើងវិញ ផ្លូវជាតិលេខ២និងផ្លូវលេខ២២ ប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានស្នើ ប្រធាននាធិបតីកូរ៉េ ជួយកសាងស្ពានដែលឆ្លងកាត់ពីជ្រោយចង្វារទៅស្វាយជ្រុំ ព្រោះវាជាតំបន់អភិវឌ្ឍន៍និងជាក្រុងរណបមួយដ៏ធំ ដើម្បីជួយសម្រួលដល់ការលំបាករបស់ជាប្រជាពលរដ្ឋដែលរាល់ថ្ងៃធ្វើដំណើរតាមរយៈសាឡាងនិងទូកដ ។
សម្តេចតេជោបានបន្តថា ស្ពានមួយនេះ នឹងត្រូវប្រើថវិកាប្រមាណជា៤០លានដុល្លារ ។ សម្តេចតេជោបានបន្ថែមថា នៅពេលដែលស្ពានឆ្លងកាត់ទន្លេមេគង្គ បានរួចរាល់ជាស្ថាពរនោះវានឹង ជួយបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសប្រជាពលរដ្ឋនៅតំបន់នៅតែម្តង។
« អញ្ចឹងខ្ញុំស្នើប្រធានធិបតីកូរ៉េ មូន ចេអ៊ីន ពិចារណាជួយកសាងស្ពាននៅកន្លែងណាមួយ ហើយបើយើងគ្រោងទុកគឺស្ពានតភ្ជាប់ជ្រោយចង្វារទៅស្វាយជ្រុំ របស់ខេត្តកណ្តាល ។ ដល់ពេលប្រធានKOICAនឹងមកទស្សនៈកិច្ចចុងខែកុម្ភៈ ហើយពេលនោះអាចនាំប្រធានKOICAទៅមើលកន្លែងស្ពានដើម្បីឲ្យគាត់សិក្សា ព្រោះឥលូវនឹងអាចត្រើយម្ខាងខាងអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ក្រុងរណបមួយដល់ធំនៅកន្លែងនោះ ។ យើងត្រូវកសាងស្ពាន តភ្ជាប់រវាងជ្រោយចង្វារ យើងមានអាខាងលើព្រែតាមាក់ឆ្លងទៅម្ខាង ។ ប៉ុន្តែដែលចំណេញពេលគឺ យើងឆ្លងស្ពានជ្រោយចង្វារហើយជ្រោយចង្វារឆ្លងស្ពានបន្តទៀតទៅស្វាយជ្រុំ អរិយក្សត្រ ។ ប៉ុន្តែយើងមានការចាំបាច់កំពុងសិក្សា ទាំងលើគម្រោង យើងនិងមានផ្លូវស្ពានមួយខ្សែទៀតពីក្តីតាកុយផ្លូវជាតិលេខមួយនិងទៅត្រើយម្ខាងទៀត ព្រោះត្រូវរង់ចាំម្ខាងឆ្លងស្ពានព្រែកតាមាក់វាយូរណាស់ ហើយម្ខាងទៀតទៅឆ្លងនៅស្ពានអ្នកលឿង ហើយបានធ្វើដំណើរឡើងមកវិញវាយូរណាស់ ។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងមួយចំនួននៅឆ្លងទូកដ រវាងភ្នំពេញនិងអរិយក្សត្រនៅឡើយទេ ។ អញ្ចឹងទេយើងចង់បញ្ចប់ស្ថានភាពនៃការឆ្លងនៅក្បែរៗក្រុងរបស់យើងមិនចាំបាច់មាន សាឡាងរឺទូកដថែមទៀតទេ ។ អញ្ចឹងទេបានជាសុំចិត្តថា ជីវិតអ្នករត់ទូកដបានបញ្ចាប់ជាបណ្តើរៗទេ ជីវិតអ្នកឆ្លងសាឡាងគឺបានបញ្ចប់ ពីមុនយើងឆ្លងសាឡាងនៅទន្លេបិទ យើងឆ្លងសាឡាងអ្នកលឿង ឥលូវយើងកំពុងតែឆ្លងសាឡាងរវាងក្រូចឆ្មារនិងស្ទឹងត្រង់ តែតិចទៀតអាស្ពានដែលធ្វើហើយបញ្ចប់ជីវិតអ្នកឆ្លងសាឡាងនៅតំបន់និងទៀតហើយ ។ ហើយត្រូវបញ្ជូនសាឡាងនិងជួយ អរិយក្សត្រ ។ ប៉ុន្តែបើសិនជាបានស្ពានឯកឧត្តម បើសិនជាបានស្ពានមួយខ្សែនិងកម្ពុជាអស់ទាស់ »៕