កម្ពុជាមិនយកឯករាជ្យអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយនិងភាពអនុគ្រោះណាទាំងអស់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែអៈអាងថា កម្ពុជាមិនយកឯករាជ្យ អធិបតេយ្យជាតិកម្ពុជាទៅដោះដូរជាមួយជំនួយនិងភាពអនុគ្រោះណាទាំងអស់ ដើម្បីការពារឯករាជ្យនិងអធិបតេយ្យជាតិកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនធ្វើតាមការចង់បានរបស់បរទេសណាមួយឡើយ ដើម្បីតែការផ្លាស់ប្តូរ ក្នុងការដោះដូរជាមួយការអនុគ្រោះពន្ធរឺជំនួយនោះឡើយ ។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ឡើងវិញ ផ្លូវជាតិលេខ២និងផ្លូវលេខ២២ ប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនយកឯករាជ្យនិងអធិបតេយ្យភាពជាតិ ដើម្បីទៅដោះដូរជាមួយជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ណាមួយឡើយ ។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាត្រូវការតែម្យ៉ាងគត់គឺសន្តិភាព ។ សម្តេចតេជោបានអៈអាងថា មានសន្តិភាពទើបមានការអភិវឌ្ឍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាពទើបមានប្រជាធិបតេយ្យ ។
«ខ្ញុំនៅតែបញ្ជាក់បន្ថែមថា ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជាទៅដោះដូរជាមួយជំនួយនិងភាពអនុគ្រោះណាទាំងអស់ ។ សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់ពិតប្រាកដ ថាកម្ពុជាត្រូវការអ្វីពិតប្រាកដ កម្ពុជាត្រូវការសន្តិភាពមិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុនណាក៏ដោយចុះ ។ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យនិងអធិបតេយ្យជាតិពេញលេញ ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្តទោះបីអ្នកណាក៏ដោយក៏នៅក្រោមច្បាប់កម្ពុជា យើងចង់ធ្វើមិត្តភ័ក្រនិងដៃគូទាំងអស់នៅលើពិភពលោកប្រសិនបើគេមិនយល់ពីយើងហើយ ចាប់បង្ខំយើងក៏យើងមិនព្រមតាមដែរ យើងធ្លាប់ភ្លក្សរស់ជាតិរួចហើយនៃសង្រ្គាមនិងសោកនាតកម្មរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ អញ្ជឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យភាពនិងសន្តិភាពរបស់កម្ពុជា ។ អត់ត្រូវអោនក្បាលចំពោះអ្នកណាទាំងអស់យើងត្រូវខិតខំរស់ ។ អ្នកទាំងនេះមានមួយចំនួនបានឆ្លងកាត់របបពលពត មួយចំនួនមិនបានឆ្លងកាត់របបពលពតទេ ប៉ុន្តែឪពុកម្តាយ ជីដូនជីតា បានឆ្លងកាត់របបពលពត បានឆ្លងកាត់សង្រ្គាមបានឆ្លងកាត់របបពលពត ។ តើយើងលំបាកប៉ុនណាដូច្នេះពេលនេះមិនមែនជាពេលវេលាត្រូវនិយាយអំពីអ្វីផ្សេង រក្សាសន្តិភាពឲ្យខានតែបាន ។ មានសន្តិភាពទើបមានការអភិវឌ្ឍន៍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាពទើបមានប្រជាធិបតេយ្យ ។ អ្នកឯងយល់ទេកាលពីជំនាន់គ្រប់បែកគ្រាប់ផ្លោង តើសិទ្ធិមនុស្សវានៅឯណា? បើមួយថ្ងៃៗស្លាប់មនុស្សអស់មិនតិច » ៕