រាជរដ្ឋាភិបាលបានអៈអាងថាការបិទរោងចក្រមួយចំនួនមិនមែនមកពីEBAទេគឺដោយសារវីរុសកូរ៉ូណាថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១១.កុម្ភៈ.២០២០៖

រាជរដ្ឋាភិបាលបានអៈអាងថា ការបិទរោងចក្រមួយចំនួននៅកម្ពុជាមិនមែនមកពីEBAទេគឺដោយសារវីរុសកូរ៉ូណាថ្មី ហើយរាជរដ្ឋាភិបាលនៅតែបញ្ជាក់ជំហរដោយមិនមានការព្រួយបារម្ភទៅលើការបង់ពន្ធទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះឡើយ។
ថ្លែងក្នុងពិធី បើកការដ្ឋានម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ប្រវែងជាង៧២ គីឡូម៉ែត្រ តម្លៃជាង ៥៦ លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថារោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិន ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទដោយសារបញ្ហាជម្ងឺកូរ៉ូណា។
សម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្នោះអាសន្ននោះគឺមិនមែនដោយសាររឿងEBAនោះទេសូមកុំមានការយល់ច្រឡំ។
«យើងត្រូវពឹងការដកដង្ហើមខ្លួនឯង បើយើងដកបានគឺយើងដក បើមានជំនួយឧបស៊ីបន្ថែមគឺល្អ។ប៉ុន្តែបើសិនដកក៏យើងមានលទ្ធភាពដើម្បីដកដង្ហើមខ្លួនឯងដែរហើយក្នុងករណីរោងចក្រមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្នមិនបណ្តាលមកពីបាត់EBAទេព្រោះEBAបើវាបាត់គេសម្រេចថ្ងៃស្អែកនេះ។ប៉ុន្តែគេទុករយៈពេល៦ខែបានបាត់ប៉ុន្តែបើបាត់ក្នុងរយៈពេលប៉ុន្មានអាទិត្យខាងមុខនេះ វាបាត់មកពីវត្ថុធាតុដើមពីសាច់ក្រណាត់។ សម្ភារៈធាតុដើមដែលនាំមកពីប្រទេសចិនផលិតនៅកម្ពុជាសម្រាប់ការនាំចេញយើងមកមិនទាន់។ ហើយបន្តអំពាវនាវជាថ្មីម្តងទៀត ប្រជាជនកម្ពុជាងើបឈរឡើង ការពារសន្តិភាព ការពារឯករាជ្យប្រជាធិបតេយ្យជាតិរបស់ខ្លួន ដើម្បីធានាការអភិវឌ្ឍយូរអង្វែង ។ ខ្ញុំជានាយករដ្ឋមន្ត្រីឈរនៅមុខនេះ ក្មួយៗកម្មករកម្មានីទាំងអស់ដែលមានរឿងស្អែកឡើងក្នុងថ្ងៃស្អែក ថ្ងៃទី១២កុំតក់ស្លុត។ បើមានរឿងអី រហូតដល់ខែ៨បានវាចាប់ផ្តើមរឿងដែលផលប៉ៈពាល់មុនគេ គឺរឿងកូរ៉ូណាពីប្រទេសចិនដែលវត្ថុធាតុដើម អាចផ្គត់ផ្គង់មិនទាន់។»