មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដកហូតចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់គ្រប់ប្រភេទ ជាង២.០០០កញ្ជាប់យកទៅបំផ្លាញចោល

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cបន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចុះដកហូតទំនិញខូចគុណភាពពីអ្នកលក់ មន្ត្រីទាំងនោះក៏បាន អំពាវនាវចំពោះ បងប្អូនអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ ឲ្យអនុវត្តគោលការណ៏លើកកំពស់សុវត្ថិភាពចំណីអាហារ ដើម្បីរួមគ្នាថែរក្សាសុខភាព ទាំងអស់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែយើងនៅពេលខាងនេះ ។
ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅតាមហាងលក់ទំនិញនៅខេត្តស្ទឹងត្រែងថ្ងៃទី១០ខែកុម្ភៈនេះលោកយូរ ចំរើន មន្ត្រីសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖មន្ត្រីជំនាញដកហូតបានទឹកក្រូចដបចំនួន២៩៨ដប-នំបញ្ជាប់គ្រប់ប្រភេទជាង២.០០០កញ្ជាប់-មីកំប៉ុង៩៤កំប៉ុងយកមកបំផ្លាញចាលដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនៅពេលដែលទិញប៉ះទៅលើ ចំណីអាហារបែបនេះ។
លោកថា៖ករណីនេះសមត្ថកិច្ចជំនាញបានពន្យល់ណែនាំជារឿយៗរួចមកហើយចំពោះចំណីអាហារណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវតែដកហូតយកទៅបំផ្លាញចោលទោះបីមានចំនួនតិចឬច្រើនយ៉ាងណាក៍ដោយ។លោកព្រមានថា៖ក្រោយពីធ្វើកិច្ចសន្យាហើយនេះលើកក្រោយបើពិនិត្យឃើញបែបនេះទៀតមន្ត្រីជំនាញនិងផាក់ពិន័យទៅតាមច្បាប់ស្តីពីចំណីអាហារ។
លោកមូសុគា មន្ត្រីជំនាំញផ្នែកចំណីអាហារ នៃមន្ទីរពាណិជ្ជកម្មខេត្ត បានពន្យល់ថា៖ បងប្អូនអាជីវករមុនពេលនាំទំនិញចូល មើលស្លាកសញ្ញាទំនិញ ឈ្មោះក្រុមហ៊ុនផលិតឱ្យបានត្រឹមត្រួវ ហើយការដាក់លក់ត្រូវដាក់ ដាច់ដោយឡែកពីគ្នា។លោកស្នើឱ្យបងប្អូនអាជីវករទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីយើងបានប្រុងប្រយ័ត្ន កុំឱ្យប្រជាពលរដ្ឋណាម្នាក់បរិភោគចំណីមានផលប៉ះណាល់ផ្នែកសុខភាព។
លោកស្រីស៊ាង ចន្ទី អាជីវករលក់ទំនិញនៅក្រុងស្ទឹងត្រែង បានទទួលយកការណែនាំនេះហើយលោកស្រីបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងនាំចូលតែទំនិញណាមានគុណភាពល្អ មកលក់នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែយើងនេះ។
លោកស្រីចាន់ណាវីស្នើឱ្យមន្ត្រីជំនាញទៅពិនិត្យ កន្លែងលក់ដូរនៅតាមសាលារៀនផង ព្រោះអ្នកលក់ទិញទៅយូរ មានហួសកាលបរិច្ឆេទប្រើប្រាស់ដែរ មួយវិញទៀតមានទំនិញនាំចូលពីប្រទេសជិតខាងច្រើនហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ៕