អ្នកវិនិយោទុនថៃបានបោះទុន វិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់ជាង១០០០លានដុល្លារ

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា
MC៖រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មថៃ អះអាងថា អ្នក វិនិយោគទុនថៃបានមកវិនិយោគនៅកម្ពុជាមានទុនជាង១០០០លានដុល្លារ អាមេរិក ដោយទំហំវិនិយោគនេះ មានការកើនឡើងជាបន្ដបន្ទាប់។

ឯកឧត្តម ជុំរិន ឡាក់សៈណាក់ វិស៊ីត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្ដីក្រសួងពាណិជ្ជថៃមានប្រសាសន៍ថា ទំហំពាណិកម្មទ្វេភាគីកម្ពុជា-ថៃនាពេលកន្លងមក មានទឹកប្រាក់ជាង៩០០០លានដុល្លារ ហើយ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ អ្នក វិនិយោគ ទុនថៃមកវិនិយោគនៅកម្ពុជាមានទុនជាង១០០០លានដុល្លារ អាមេរិក ដោយជាប់ក្នុងចំណោម១០ប្រទេសធំៗ ដែលមកវិនិយោគនៅកម្ពុជា។

ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថប់ថៃប្រេន២០២០ កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ ឯកឧត្ដមបានបញ្ជាក់ថា តាមតួលេខ និងស្ថិតិខាងលើនេះ នៅមាននិន្នាការកើនឡើងជាបន្ដបន្ទាប់ដោយតែរាជរដ្ឋាភិបាលប្រទេសទាំងពីបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អលើគ្រប់វិស័យ ជាពិសេសវិសសេដ្ឋកិច្ចពាណិជ្ជកម្ម។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃត្រូវបានថែរក្សាយ៉ាងរឹងមាំ ដើម្បីសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីនេះ។
ជាមួយគ្នានោះ ឯកឧត្ដម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់វិនិយោគគិន ធុរជនបរទេស ពីគ្រប់ប្រទេស ជាពិសេសពីប្រទេសថៃឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ព្រោះបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងស្ថានភាពនយោបាយនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ខណៈ ដែល កម្ពុជា មានលក្ខណៈល្អប្រសើរ សម្រាប់ ការវិយោគ និងធ្វើធុរកិច្ចដែលមានផលចំណេញទាំងអស់គ្នា៕