មនុស្ស៥នាក់បានស្លាប់ដោយសាការធ្លាក់យន្តហោះដឹកអ្នកដំណើរខ្នាតតូចនៅអាឡាស្កា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប៉ូលីសរដ្ឋអាឡាស្កាបាននិយាយថាមនុស្ស ៥ នាក់បានស្លាប់ ក្នុងគ្រោះ ថ្នាក់ ធ្លាក់ យន្ត ហោះដឹកអ្នកដំណើរខ្នាតតូចមួយ នៅជិតទីក្រុងបេតអែល (Bethel) ក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC News នៅរសៀលថ្ងៃ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០។
យោងតាមប៉ូលីសរដ្ឋអាឡាស្កាបានឲ្យដឹងទៀតថា មនុស្ស ៥ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះដឹកអ្នកដំណើរតូចមួយនៅភាគអាគ្នេយ៍អាឡាស្កានោះរួមមានអ្នកដំណើរ ៤នាក់ និងអ្នកបើកយន្តហោះម្នាក់។លោក Allen Kenitzer អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះដឹកអ្នកដំណើរខ្នាតតូច Piper PA32 នេះនៅមិនទាន់អាចសន្និដ្ឋានបាននោះទេ ដោយរង់ចាំការស៊ើបអង្កេតបន្តទៀត៕
ប្រភព៖សារព័ត៌មាន ABC New