សហរដ្ឋអាមេរិក អះអាងថា បានសម្លាប់មេដឹកនាំនៃក្រុមចលនាភេរវកម្មអាល់កៃដានៅប្រទេសយ៉េមែន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានសម្លាប់ស្ថាបនិក និងជាមេដឹកនាំនៃក្រុមចលនាភេរវកម្មអាល់កៃដា ប្រចាំឧបទ្វីបអារ៉ាប់ ឬហៅកាត់ថា AQAP នៅក្នុងប្រទេសយ៉េមែន ពិតប្រាកដមែន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍នៅឯសេតវិមាន លោកប្រធានាធិបតី ដូណាល់ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងប្រទេសយេម៉ែនដោយបានសម្លាប់មេភេរវករ កាស៊ីម អាល់ រីមី (Qasim al-Rimi) ដែលជាស្ថាបនិក និងជាមេដឹកនាំពួកអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQAP) រួមជាមួយនិងអនុប្រធាន ក្រុមចលនាភេរវកម្មម្នាក់ទៀតឈ្មោះ អាយមែន អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)។
សូមបញ្ជាក់ថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមភេរវករអាល់កៃដា នៅក្នុងប្រទេសយ៉េមែនរហូតដល់សម្លាប់បានមេដឹកនាំភេរវករនេះ ព្រោះទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុម AQAP ជាដៃជើងដ៏គ្រោះថ្នាក់បំផុតនៃពួកឧទ្ទាមជីហាដ៕
ប្រភព៖សារព័ត៌មាន Channel News Asia