ក្រសួងអប់រំ ណែនាំវិធានការបង្ការរលាកសួតដោយវីរុសកូរ៉ូណា ជូនដល់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកកងមាស

វិទ្យុជាតិកម្ពុជា៖លោក សេងសុផាន់ណា

កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ណែនាំវិធានការបង្ការរលាកសួតដោយវីរុសកូរ៉ូណា ជូនដល់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកកងមាសខេត្តកំពង់ចាមកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។
ការរៀបចំសិក្ខាសាលា នេះឡើងគឺស្របទៅតាមគោលការណ៍ណែនាំ និងប្រកាសដោយក្រសួងសុខាភិបាល ដើម្បីឲ្យគណ:គ្រប់គ្រងទាំងអស់បានយល់ដឹង និងយកទៅផ្សព្វផ្សាយបន្តដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឲ្យចេះការពារខ្លួន និងមិនមានការភ័យខ្លាចទៅទៀត។ម៉្យាងទៀតគឺយោងតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្សព្វផ្សាយនូវវិធានការណ៍ការពារនានាពីការឆ្លងវីរ៉ុស កូរ៉ូណាថ្មីនេះ។
ក្នុងសិក្ខាសាលា ណែនាំវិធានការបង្ការរលាកសួតដោយវីរុសកូរ៉ូណា ជូនដល់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកកងមាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពន្យល់កុំឲ្យមានការភ័យខ្លាច នឹងវីរុសកូរ៉ូណាតទៅទៀតព្រោះការភ័យខ្លាចពេក អាចឲ្យយើងសម្រាកមិនគ្រប់គ្រាន់ ខ្សោយកម្លាំង ធ្វើឲ្យវីរុស ផ្សេងៗទៀតវាយលុកសុខភាពរាងកាយយើងបាន។
សំលេង៖«គឺសុវត្តិភាពចំណីអាហារ ចំណីអាហាលក់ អញ្ចឹងក្រសួងបានចេញសេចក្តីប្រកាសហើយថា ទាំងនរគបាលទៀតក៏បានផ្សព្វផ្សាយដែរ ធ្វើម៉េចពិនិត្យចំណីអាហារកុំអោយផុត កាលបរិច្ឆេទ ចំណីអាហារត្រូវដឹងថាមានប្រភពមកពីណា ដើម្បីអោយក្មេងញ៉ាំទៅមានសុខភាពល្អ រាងកាយមាំមួន លូតលាស់បានល្អ រៀនក៏ឆ្លាត តាមពិតអ្នកស្រុកទន្ល អ្នកស្រុកកងមាសសំបូរត្រី ហូបត្រី ហូបបន្លែអោយច្រើនទៅ កូរ៉ូណាក៏វាយមិនបាន ជម្ងឺផ្សេងៗក៏វាយមិនបាន ហើយប្រូតេអ៊ីនជួយទ្រទ្រង់សុខភាពយើងមែនទែន ជាពិសេសហាត់កីឡា ហូបចុកអោយបានគ្រប់គ្រាន់ ហើយបើសិនជាសាច់ចំអិន អោយបានឆ្អិន កុំអោយមានមេរោគទាំង កូរ៉ូណា ទាំងការ៉ូឡា ទាំងអីនឹងកុំអោយចូល ហើយជាពិសេសសម្រាកអោយបានគ្រប់គ្រាន់ សំខាន់សម្រានអោយបានលក់ អញ្ចឹនៅពេលយើសម្រានលក់ ខួរក្បាលយើងក៏ដំណើរការទៅបានល្អដែរ អញ្ចឹងបើយើងគេងមិនលក់ហើយ ទោះបី មិនមែនអាកូរ៉ូណានឹងក៏អាចវាយឡុកយើងបានដែរសំខាន់ធ្វើម៉េចរក្សាសុខភាពអោយបានល្អ ដើម្បីបន្តដឹកនាំវិស័យអប់រំអោយបានល្អ ហើយជាពិសេសបណ្តុះជនជំនាន់ក្រោយ អោយមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃជាងយើង ហើយអោយពូកែជាងយើងទៅទើបប្រទេសយើងរីកចំរើន»។