អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងអប់រំ យុវជន និងកីឡា។
តាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងអប់រំ យុវជន និងកីឡា និងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា វិគ្មិន ដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ គឺឯកឧត្តម ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៕