មនុស្ស២នាក់ស្លាប់ និង២៧នាក់របួសដោយគ្រោះថ្នាក់រថភ្លើងល្បឿនលឿនរអិលធ្លាក់ផ្លូវនៅប្រទេសអ៊ីតាលី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
រថភ្លើងល្បឿនលឿនមួយបានរអិលធ្លាក់ពីផ្លួវរត់ នៅភាគខាងជើងប្រទេសអ៊ីតាលីក្បែរទីក្រុងមីឡាន Milan បណ្តាលឱ្យបុគ្គលិកផ្លូវដែកពីរនាក់បានស្លាប់និងអ្នកដំណើរ២៧នាក់រងរបួស ធ្វើឲ្យការធ្វើចរាចរណ៍នៅលើខ្សែរថភ្លើងដ៏មមាញឹកពីទីក្រុង Milan ទៅតំបន់ បូឡុកណា Bologna ត្រូវកកស្ទះ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។តាមប្រភពពីមន្ត្រីប៉ូលីសបានឲ្យដឹងថា គ្រោះថ្នាក់រថភ្លើងខាងលើបានកើតឡើងឡើងនៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងរ៉ូម) បន្ទាប់ពីរថភ្លើងមួយខ្សែបានចាកចេញពីទីក្រុងមីឡេន (Milan)បានប្រហែលប្រហែល ១០០ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ខណៈពេលនេះខ្សែរថភ្លើងដែលរត់ពីទីក្រុង Milan និងតំបន់ Bologna ត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីធ្វើការស៊ើបអង្កេត៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ