​ឯកឧត្តម  ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​ឯកឧត្តមដូណា​ត្រាំ​ប្រធានាធិបតី​អាមេរិក

វិទ្យុជាតិកម្ពុ៖ លោកចេម ហួត

​​​​​

ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ ឯកឧត្តមស៊ី ជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​ឯកឧត្តម ដូណា​ត្រាំ​តាម​ការ​ណាត់ ។

 

      ថ្លែង​ក្នុង​ទូរស័ព្ទ ឯកឧត្តម ស៊ី ជីនភីង​បាន​គូស​បញ្ជាក់​ថា ចាប់​ពី​បាន​ផ្ទុះ​សភាព​ជំងឺ​រលាក​សួត​​ដោយ​វីរុស​កូរ៉ូណា​ថ្មី​មក​ រដ្ឋាភិបាល​និង​ប្រជាជន​ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ទប់​ទល់​នឹង​សភាព​ជំងឺ ។ ប្រទេស​ចិន​មា​ជំនឿ​ចិត្ត​និង​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​យក​ជ័យ​ជម្នះ​លើ​សភាព​ជំងឺ ។ ហើយ​និន្នាការ​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ចិន​ដែល​មាន​ស្ថិរភាព​ក្នុង​រយៈ​ពេ​ល​យូរ​នឹង​មិន​កែ​ប្រែ​ទេ ។

 

      ក្រៅ​ពី​នេះ ឯកឧត្តម ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញ​ថា ចិន​និង​អាមេរិកបាន​​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​វិស័យ​បង្ការ​និង​គ្រប់​គ្រង​សភាព​ជំងឹ ។ រំពង​ថា អាមេរិក​អាច​​​វាយ​តម្លៃ​ចំពោះ​សភាព​ជំងឺ​ដោយ​​វិចារណាញ្ញាណ ព្រម​នឹងតាក់​តែង​​និង​កែ​សម្រួល​វិធានការ​ទប់​ទល់​ដោយ​សមហេតុសមផល ។

 

      ជា​ការ​ឆ្លើយ​តប ឯកឧត្តម ដូណា ត្រាំ​បាន​ថ្លែង​ថា អាមេរិក​នឹង​ផ្តល់​ការ​គាំទ្រ​អស់​ពី​សមត្ថភាព​ដល់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​សភាព​ជំងឺ​រលាក​សួត​​ដោយ​វីរុស​កូរ៉ូណា​ថ្មី ។ ប្រទេស​អាមេរិក​មាន​ជំនឿ​ចិត្ត​​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។ អាមេរិក​នឹង​ប្រើ​ក្រសែ​ភ្នែក​ប្រកប​ដោយ​វិចារណញ្ញាណ​ទៅ​មើល​និង​ទប់​ទល់​សភាព​ជំងឺ អាមេរិករីក​រាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ចិន​តាម​រយៈទ្វេភាគី​និង​​អង្គការ​សុខភាព​ពិភពលោក ។

 

      ថ្លែង​ក្នុង​ទូរស័ព្ទ ឯកឧត្តម ស៊ី ជីនភីង​បាន​គូសបញ្ជាក់​ទៀត​ថា ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ចិន​និង​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី​មួយ ។ កិច្ច​ព្រម​ព្រៀង​ដែល​ចិន​និង​អាមេរិក​បាន​ឈាន​ដល់​នោះ មិន​គ្រាន់​តែ​មាន​អំណោយ​ផល​ដល់​ប្រទេស​ចិន​​និង​អាមេរិក​​ប៉ុណ្ណោះ​ទេ  ហើយ​ក៏​មាន​អំណោយ​ផល​ដល់​សន្តិភាព​និង​វិបុលភាព​​របស់​ពិភពលោក​ផង​ដែរ ។

 

      ជា​ការ​ឆ្លើយ​តប ឯកឧត្តម ​ត្រាំ​បាន​ថ្លែង​ថា អាមេរិក​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​​ក្នុង​ន័យ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឱ្យ​បាន​ល្អ​ ក៏​ដូច​ជា​រួម​គ្នា​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕