សម្តេចម៉ែព្រះរាជទានថវិកាចំនួន១០ម៉ឺនដុល្លាអាមេរិកដល់ប្រទេសចិនដែលរងគ្រោះដោយវីរុសកូរ៉ូណាថ្មី

វិទ្យុជាតិកម្ពុជា ៖ លោកហុក សុខរិន

ភ្នំពេញ៖ សម្តេចព្រះព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុនៃព្រះរាជាណាចក្រកម្ពុជា បានបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានថវិកាចំនួន១០ម៉ឺនដុល្លាអាមេរិក ដល់រដ្ឋាភិបាលចិនដើម្បីចូលរួមសម្រាលការលំបាករបស់រដ្ឋាភិបាលចិនក្នុងការជួយសង្គ្រោះអ្នកជំងឺដោយរងគ្រោះពីវីរុសកូរ៉ូណាថ្មី។
នៅក្នុងព្រះរាជសារសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើរជូនឯកឧត្តមXI JINPINGប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតបានមានព្រះសុវណ្ណីឲ្យដឹងថា ឯកឧត្តមប្រធានាធិបតីជាទីគោរពនិងរាប់អានដ៏ខ្ពង់ខ្ពស់ខ្ញុំសូមសម្តែងនូវសេចក្តីក្រៀមក្រំចំពោះប្រជាជនចិនជាបងប្អូនដែលបានបាត់បង់និងរងគ្រោះដោយសារវីរុសកូរ៉ូណាថ្មីនៅទីក្រុងWuhan ខេត្ត Hubeiនៃសាធារណរដ្ឋប្រជាមានិតនាពេលបច្ចុប្បន្ន។
ព្រះរាជសារបានបញ្ជាក់ថា នៅចំពោះហេតុការណ៍នេះខ្ញុំសូមឯកឧត្តមប្រធានាធិបតីព្រះមេត្តាដល់ខ្ញុំចូលរួមវិភាគទានដ៏ស្តួចស្តើងអស់ពីដួងហឫទ័យនូវថវិកាចំនួនដប់ម៉ឺន(100.000 $US)ដើម្បីជួយប្រជាចិនដែលរងគ្រោះខាងលើ។
សម្តេចម៉ែជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក៏បានមានព្រះសុវណ្ណីចូលរួមសោកស្តាយរបស់ប្រជាជនចិនជាពិសេសក្រុមគ្រួសារដែលបានបាត់បង់ដោយសារវីរុសកូរ៉ូណាថ្មី។ហើយសូម ឯកឧត្តមប្រធានាធិបតីទទួលនូវសេចក្តីគោរពនិងរាប់អានដ៏ខ្ពង់ខ្ពស់អំពី៕