ការប៉ះទង្គិចក្នុងការតវ៉ានៅប្រទេសអ៊ីរ៉ាក់បានសម្លាប់មនុស្ស ៨ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០២.២០)

អ៊ីរ៉ាក់៖ តាមប្រភពពីក្រុមសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៨ នាក់ស្លាប់និង ២០ នាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចគ្នានៅទីក្រុងណាចាហ ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធបន្ទាប់ពីអ្នកគាំទ្រឥស្សរជនមូស្លីមលោកអាល់សាដ ​ បានសម្រុកចូលជុំរំអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។

ប្រភពសន្តិសុខបាននិយាយថាក្រុមអ្នកគាំទ្រលោក អាល់សាដ បានព្យាយាមកម្ទេចជុំរំបាតុករដែលប្រឆាំងរដ្ឋាភិបាលប៉ុន្តែក្រុមបាតុករដែលប្រឆំាងនឹងរដ្ឋាភិបាលបាន តបតវិញ  ។

សន្តិសុខក៏បានបន្តទៀតថាការប៉ះទង្គិចគ្នាគ្នាបានផ្ទុះឡើងរវាងក្រុមទាំងពីរហើយការបាញ់កាំភ្លើងបានផ្ទុះឡើងភ្លាមៗបន្ទាប់មកក៏បានបង្កជារបួសនិងសម្លាប់មនុស្ស ៨ នាក់។