សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបសាស្រ្តាចារ្យ អាន់ មូនស៊ុក Anh Moon Suk

វិទ្យុជាតិកម្ពុជា​៖

នៅព្រឹកថ្ងៃទី 5 ខែកុម្ភៈនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។
ឯកឧត្តមកៅគីមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកសាស្រ្តាចារ្យអាញ់ មូនស៊ុក ជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ដែលនៅក្រោមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ e-government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត ។
ជាការចាប់ផ្ដើម សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន សម្ដែងសេចក្ដីរីករាយដែលបានជួបស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ ហើយសម្ដេចជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេច កំពុងជំរុញ e-government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាល លើ e-governmentនេះ។
លោកសាស្ត្រាចារ្យ អាញ់មូនសុក បានលើកឡើងបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ e-government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអុីហ្កាវើមិននេះ ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជាពាក់ព័ន្ធនឹងការងារ e-government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឲ្យភាគីកូរ៉េផ្ដល់នូវចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនិង e-government នេះជាមួយកម្ពុជាតែម្ដង។
លោកសាស្ត្រាចារ្យអាញ់មូនស៊ុក ទៅកម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។
ឆ្លៀតក្នុងនេះដែរលោកសាស្ត្រចារ្យក៏បានមានប្រសាសន៍ថាប្រធានាធិបតីកូរ៉េថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ , លោកសាស្ត្រាចារ្យបន្ថែមទៀតដែលថានៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹងអុីការប៉ុន្មាននេះ។
ជារួមក្រោយពិការសិក្សានឹងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាក្នុងការពាក់ព័ន្ធនឹងអ៊ីហ្កាវើមិននេះក្នុងការបណ្ដុះបណ្ដាលនិងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-government។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថាពាក់ព័ន្ធនឹងe gavement នេះរាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួន ធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះគឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង eaga ភូមិន្ទពីកូរ៉េដល់ប្រទេសកម្ពុជាហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រីមុននឹងរៀបចំផែនការមេឬផែនទីចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកអ៊ីហ្គាវើមិននេះ។
សម្ដេចតេជោក៏បានស្នើសុំឲ្យខាងភាគីកូរ៉េស្វែងយល់ពីស្ថានភាពនៃអាយធីក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំ ផែនការមេនេះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។
លើសពីនេះទៀតលោកសាស្រ្តាចារ្យបានមានប្រសាសន៍ដែរថា a government នេះអាចជួយរដ្ឋាភិបាលកម្ពុជាជាច្រើននៅក្នុងគ្រប់វិស័យទាំងអស់ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាលជាមន្ត្រីរាជការអាចរៀនសូត្រឱ្យបានច្រើនដើម្បីចូលរួមការអនុវត្តនៅ e-governmentនេះ ។ ជារួមសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ហើយនិងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យe-government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត៕