ឆេះផ្ទះប្រជាពលរដ្ឋចំនួន4ខ្នងនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម


នៅ វេលាម៉ោង 8 និង 30 នាទីព្រឹកថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2020មានករណីអគ្គិភ័យ ឆេះផ្ទះ១ខ្នងរបស់ម្ចាស់ឈ្មោះ ងួន សុខហេង អាយុ 54ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់ អាយុ 47 ឆ្នាំ ស្ថិតក្នុងភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមមន្ត្រីប៉ូលីសប៉ុស្តិ៍ហាន់ជ័យបានអោយដឹងថាអគ្គីភ័យនេះ បណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះមួយចំនួនមានដូចជា: ផ្ទះ4ខ្នង មានទំហំ 7×15 ម៉ែត្រ បាត់បង់ ប្រាក់ដុល្លារចំនួន 16000ដុល្លា (មួយម៉ឺនប្រាំមួយពាន់ ដុល្លារ) មាសចំនួន 1តំឡឹង 3ជី សម្ភារៈ និង ឯកសារមួយចំនួនទៀត ។
ប្រភពបន្តថាអគ្គិភ័យដែលបណ្ដាមកពីឆ្លងចរន្តអគ្គីសនី នេះបានធ្វើឲ្យឆេះរាលដាលដល់ចំបើង ប្រជាពលរដ្ឋក្បែនោះ 1ពំនូកទៀត។
កម្លាំងសមត្ថកិច្ច បានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន 3គ្រឿង និងប្រើប្រាស់ទឹកអស់ 6 រថយន្ត ដោយរថយន្តខេត្តចំនួន 2រថយន្ដ រថយន្តអធិការដ្ឋានស្រុកកំពង់សៀមចំនួន 2រថយន្ដ និងរថយន្តអធិការដ្ឋានស្រុកស្ទឹងត្រង់ ចំនួន2ថយន្ត៕