ឯកអគ្គរដ្ឋទូតអាមេរិកថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ, និងមានសន្តិសុខល្អប្រសើរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ឯកឧត្តម ប៉ាព្រីកមួរហ្វី(H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ ។ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំនៃទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។

ការបង្ហាញពីអារម្មណ៍បែបនេះរបស់ ឯកឧត្តម ផាព្រីកមួរហ្វីបានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។

ក្រៅពីសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អនៅរាជធានីភ្នំពេញនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា៖ ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះរៀបចំឡើង ដោយសហរដ្ឋអាមេរិក ។ គម្រោងនេះនឹងមានអត្ថប្រយោជន៍ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញនិង កណ្ដាលទីក្រុងផ្សេងទៀត។ 

ឯកឧត្តមបន្តថាពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរនៅសហរដ្ឋអាមេរិក យើងបានធ្វើសន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង ចំនួនបីបានចូលរួម ក្នុងនោះមានទីក្រុងសៀមរាបបាត់ដំបងនិងរាជធានីភ្នំពេញ ។សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា៖ ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ទីក្រុងណាក៏មានបញ្ហានេះដែរ ដែលបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់

ជាការឆ្លើយតបឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានលើកឡើងពីរបប ប៉ុល ពត ដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ។ប៉ុន្តែក្រោយថ្ងៃរំដោះដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះភ្នំពេញ ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយផងដែរ ។

ឯកឧត្តមបញ្ជាក់ដែរថា ចំពោះបញ្ហាសន្តិសុខគឺឃើញថារាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរហើយប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀតដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ ។ ចំពោះបញ្ហាសំរាមឃួឯកឧត្តមង ស្រេង បានបញ្ជាក់ផងដែរថា៖ នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរជាងនេះមិនខាន។

ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា៖ ទំនាក់ទំនងរវាងរាជធានីនិងបណ្តានៃសហរដ្ឋអាមេរិកគិតចាប់ពីឆ្នាំរាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធសហរដ្ឋអាមេរិក០៣ រួមមានទី១.ឆ្នាំ២០១៣នៅទីក្រុងនៃរដ្ឋ(Cleveland City, Tennessee) ។ ទី២ឆ្នាំ២០១៥នៅទីក្រុងនៃរដ្ឋម៉ាសាឈូសេត(Lowell City, Massachusetts )។និងទី

៣ឆ្នាំ២០១៩នៅទីក្រុងនៃរដ្ឋកាលីហ្វរញ៉ា(Long Beach City, California)៕