ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងពីផលប៉ៈពាល់នៃការជក់បារី

វិទ្យុជាតិកម្ពុជា លោក អ៊ឹមភិរក្សនារីរតន: លោក បូណា
MC ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងពីផលប៉ៈពាល់ការនៃជក់បារី ដែលជាការរួមចំណែកជួយកាត់បន្ថយផលប៉ៈពាល់ដល់សុខភាព សុខភាពគ្រួសារ បាត់បង់ថវិកាគ្រួសារ និងធ្វើឲ្យរបួសរូបរាងកាយ រងរបួសផ្លូវចិត្ត នៅក្នុងសង្គមជាតិ ។
អ្នកស្រី ជា ស្រីនី ជាអាជីវករនៅផ្សារបឹងកុកក្រុងកំពង់ចាម ដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពីការត្រួតពិនិត្យផលិផលថ្នាំជក់ នៅថ្ងៃទី៤ ខែកុម្ភៈឲ្យដឹងថា ការលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទចាប់ផ្តើមធ្លាក់ចុះ ដោយសារតែប្រជាពលរដ្ឋមួយចំនួនបាន កាត់បន្ថយឬផ្អាកការប្រើប្រាស់ផលិតថ្នាំជក់។
អ្នកស្រីបញ្ជាក់ថា ការកាត់បន្ថយការមិនប្រើប្រាស់ថ្នាំជក់ បានផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ពិសេសមិនប៉ះពាល់ដល់ស្ត្រី និងកុមារ និងស្ត្រីមានផ្ទៃពោះ ខណៈដែលស្រ្តីមានផ្ទៃពោះបានស្រូបផ្សែងបារីពីអ្នកជក់ នឹងធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬមិនមានគ្រប់លក្ខណៈជាដើម ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា
ការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងថ្នាំជក់ អាចបង្កឲ្យកើតជំងឺជាច្រើនដូចជា ទី១ មហារីកមាត់់ ទី២ មហារីកសួត ទី៣ មហារីកបំពង់ក ទី៤ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នឹងទី៥ ដាច់សរសៃឈាមខួរក្បាល ។លោកវេជ្ជបណ្ឌិតបានជំរុញនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ លះបង់ចោលទម្លាប់ជក់បារីនៅផ្ទះ ឬទីសាធារណ: ដើម្បីបញ្ឈប់ផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកស្រូបផ្សែងបារីពីគេ។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំមនុស្សប្រមាណ៨លាននាក់បានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ និងភាគច្រើនអ្នកស្លាប់ស្ថិតនៅប្រទេសដែលមានចំនូលមធ្យមនិងទាប ដែលបណ្តាលឲមានមនុស្សស្លាប់ប្រមាណ១លាន២សែននាក់ក្នុងមួយឆ្នាំៗ ទូទាំងសកលលោក ៕