សត្វស្លាបគ្រប់ប្រភេទកំពុងរស់នៅក្នុងតំបន់រ៉ាមសារត្រូវបានមន្ត្រីអភិរក្សផ្នែកបរិស្ថាន រួមជាមួយប្រជាសាហគមន៍ប្រកាសចាត់វិធានការចំពោះអ្នកសម្លាប់សត្

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cមន្ត្រីអភិរក្សផ្នែកបរិស្ថាន សហការជាមួយសហគមន៍បុរីអូរស្វាយបង្កើនការអភិរក្សសត្វស្លាបទឹកការពារជម្រកសត្វស្លាបរស់នៅ ព្រោះនៅប៉ុន្មានឆ្នាំចុងក្រោយនេះមាន ពពូកសត្វក្អែកទឹកនិង សត្វស្មោញនិងពពួកសត្វស្លាប់ផ្សេងៗទៀតជាច្រើនបានមករស់នៅក្នុងព្រៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គលើ។
ក្នុងឱកាសល្បាតនៅតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ថ្ងៃទី០៤ខែមករានេះ លោកឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងប្រចាំនៅស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា៖ពពួកសត្វស្លាបគ្រប់ប្រភេទជាពិសេសសត្វក្អែកទឹករស់នៅតំបន់រ៉ាមត្រូវបាន អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាការពារយ៉ាងម៉ឹងមាត់បំផុត។
លោកបានប្រកាសថាបើជនខិលខូច ណាទៅបរបាញ់- ដាក់អន្ទាក់- ប្រើថ្នាំពល -សម្លាប់សត្វ ឬប្រើឧបករណ៍ឆក់ត្រី សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ព្រោះមន្ត្រីបរិស្ថានបានបង្កើនការចុះល្បាតជាប្រចាំនៅតំបន់រ៉ាមសារនេះ។
លោកយេន មី ប្រធានសហគមន៍បូរីអូរស្វាយបានបញ្ជាក់ថា៖បញ្ហានេះជារឿយៗអាជ្ញាធរមូល
ដ្ឋានតែងអំពាវនាវឱ្យប្រជាអ្នកនេសាទចូលរួមបង្កើនការចួលរួមថែរក្សា ព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នាដែលកើតមាននៅក្នុងភូមិឃុំ។
លោកបន្ថែមទៀតថា៖វត្តមានសត្វដ៏ច្រើននេះជាសក្តានុពលមួយបន្ថែមទៀតតម្រូវឱ្យសហគមន៍
និងប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ក្នុងការអភិរក្សព្រោះវាជាផលិតផលបំរើឱ្យវិស័យទេសចរណ៍នៅទីនេះ ។
សូមបញ្ជាក់ថា៖តំបន់រ៉ាមសារដែលត្រូវអភិរក្សនេះមានផ្ទៃដីនិងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតា ដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទ និងត្រីចំនួន១៣០ប្រភេទ៕