ឯកអគ្គរដ្ឋទូតចិន អំពាវនាវឱ្យមាន​« ការសម្រេចចិត្តបែបវិទ្យាសាស្ត្រ» ដោយផ្អែកលើ​អនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់មេរោគកូរ៉ណា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកូរ៉េខាងត្បូងលោក Xing Haiming បានអំពាវនាវ​នៅថ្ងៃអង្គារនេះឱ្យ ប្រទេសនានាធ្វើការសម្រេចចិត្តបែបវិទ្យាសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹង​វីរុសឆ្លង វីរុសថ្មី(coronavirus) ដែលបានស្លាប់ ស្របតាមការណែនាំរបស់ទីភ្នាក់ងារសុខភាពរបស់ អ.ស.ប ប្រឆាំងនឹងការរឹតត្បិតការធ្វើដំណើរដែលមិនចាំបាច់។

ដោយសង្កត់ធ្ងន់ទៅលើ « សមត្ថភាព និងការដោះស្រាយ » របស់ទីក្រុងប៉េកាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលបានកើតឡើងកាលពីចុងឆ្នាំមុន នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី របស់ប្រទេសចិននោះ លោក ស៊ីង បានធ្វើសេចក្តីអំពាវនាវនៅក្នុងថ្ងៃ ហាមឃាត់ការធ្វើដំណើររបស់​ក្រុងសេអ៊ូលលើជនបរទេស ដែលបានធ្វើដំណើរទៅខេត្តនេះកាលពីពីរសប្តាហ៍មុន ដោយ​អនុវត្តន៍ឱ្យមានប្រសិទ្ធិភាព។

លោក Xing បានប្រាប់អ្នកសារព័ត៌មានជាភាសាកូរ៉េនៅឯស្ថានទូតចិន​នៅកណ្តាល​ទីក្រុងសេអ៊ូលថា អង្គការសុខភាពពិភពលោក គឺជាអង្គការដែលមានលក្ខណៈវិទ្យាសាស្ត្រ និង​មានសិទ្ធិអំណាចបំផុត(លើបញ្ហាសុខភាព) ហើយខ្ញុំជឿជាក់ថា យើងអាចធ្វើការសម្រេចចិត្ត​របស់យើងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។

ឯកអគ្គរដ្ឋទូតបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការរឹតបន្តឹងការធ្វើដំណើររបស់​ទីក្រុងសេអ៊ូលនៅសប្តាហ៍នេះទេ ប៉ុន្តែបានអំពាវនាវឱ្យមានការគាំទ្រពីសាធារណៈ នឹងបាន​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងចិនគឺជាប្រទេសដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

លោក ស៊ីង បាននិយាយថា ការប្រឈមនឹងបញ្ហាបែបនេះ យើងអាចត្រូវបានគេមើល​ឃើញថា ជាផ្នែកមួយនៃសហគមន៍ចែករំលែកជោគវាសនារួម។ ខ្ញុំសង្ឃឹមថា យើងអាចយល់​គ្នា ហើយអាចដាក់ខ្លួនយើងស្ថិតនៅក្នុងការរួមសុខរួមទុក្ខជាមួយគ្នា។

លោក ស៊ីង ដែលបានមកដល់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន បានធ្វើសន្និសីទ​កាសែត ខណៈដែលទីក្រុងសេអ៊ូលបានរងសម្ពាធ ដើម្បីពង្រីកការរឹតបន្តឹងការធ្វើដំណើរ​របស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត ដែលចាត់វិធានការតឹងរ៉ឹង​បន្ថែម​ទៀត ដើម្បីទប់ស្កាត់វីរុសដែលបានសម្លាប់មនុស្សជាង ៤២០នាក់ និងឈឺប្រមាណ ២០.០០០ នាក់នៅក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីចំនួន១៦ ដែលបានបញ្ជាក់ ខណៈពេល​ដែល​ការភ័យខ្លាចនៃការឆ្លងពីមនុស្សទៅមនុស្សបានកើនឡើងយ៉ាងខ្លាំង នៅពេលចំនួនអ្នកស្លាប់ និងចំនួនករណីដែលបានបញ្ជាក់នៅជុំវិញពិភពលោកនៅតែបន្តកើនឡើងនោះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)