ក្រសួងការបរទេសចិននិយាយថា សហរដ្ឋអាមេរិកមិនគួរមើលឃើញហួសហេតុពេក ចំពោះការផ្ទុះឡើងនៃមេរោគឆ្លង(Coronavirus)នេះទេ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — វីរុសនេះ មានដើមកំណើតនៅទីក្រុងវូហានរបស់ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក ករណីរបស់វាត្រូវបានចុះបញ្ជីនៅក្នុងប្រទេសជាង ២៤ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

កាសែតចិន People’s Daily បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រសួងការបរទេស ចិនបានអំពាវនាវដល់សហរដ្ឋអាមេរិកកុំធ្វើឱ្យមានប្រតិកម្មហួសហេតុ ចំពោះការផ្ទុះឡើងនៃ វីរុសកូរ៉ូណានេះ ហើយផ្ទុយទៅវិញគួរធ្វើការងារជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង​វីរុសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying)  បាន​ថ្កោល​ទោស  អាម៉េរិក​ដែលមិនបានផ្តល់  « ជំនួយដ៏សំខាន់ » ដល់ប្រទេសចិន នឹងធ្វើឱ្យមានការ​ចាប់​​អារម្មណ៍​ចំពោះ​ការផ្ទុះឡើងនៃវីរុសនេះឡើយ។

ចាប់តាំងពីវាត្រូវបានគេកំណត់​អត្តសញ្ញាណ​​នៅទីក្រុង Wuhan ខេត្ត Hubei របស់​ប្រទេសចិនរួចមក មេរោគឆ្លង មេរោគថ្មី(coronavirus) បានរីករាលដាលដល់ប្រទេសជាង ២៤ រួមមាន៖ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ វៀតណាម កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃ នេប៉ាល់ អូស្ត្រាលី បារាំង អាល្លឺម៉ង់ កាណាដា និងសហរដ្ឋ    អាមេរិក។

យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៤២៥នាក់ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិន​រហូតមកដល់ពេលនេះ ខណៈអ្នកជំងឺម្នាក់ក៏បានស្លាប់នៅប្រទេសហ្វីលីពីនផងដែរ។ ជាសរុប​មនុស្សប្រហែល ១៥០នាក់ បានឆ្លងវីរុសថ្មីនៅខាងក្រៅប្រទេសចិន។

កាលពីសប្តាហ៍មុនអង្គការសុខភាពពិភពលោក(WHO) បានប្រកាសអាសន្នសុខភាព​ជាសាកល ​ជុំវិញការផ្ទុះឡើងនៃជំងឺនេះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)