ប្រមុខអង្គការសហប្រជាជាតិថ្លែងថាការប៉ះទង្គិចរវាងទួរគីនិងស៊ីរីជាការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៤.០២.២០)

បរទេស៖ មន្ត្រីនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ការប៉ះទង្គិចគ្នារវាងកងទ័ពទួរគីនិងស៊ីរីនៅភាគពាយព្យប្រទេសស៊ីរីដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងជាអន្តរជាតិ។

អ្នកនាំពាក្យបាននិយាយថាអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់នោះ។

នៅចន្លោះថ្ងៃទី ៣១ ខែមករានិងថ្ងៃទី ២ ខែកុម្ភៈយ៉ាងហោចណាស់មានសហគមន៍ចំនួន ២៥ ត្រូវគេរាយការណ៍ថាបានរងផលប៉ះពាល់ដោយការបាញ់ផ្លោងកាំភ្លើងធំរវាងភាគីទំាងពីរ       ខណៈដែលសហគមន៍ចំនួន ៤៧ ទៀតត្រូវគេរាយការណ៍ថាបានរងគ្រោះ​ដោយការវាយប្រហារតាមអាកាស។