អ្នក​សារព័ត៌មាន​មកពីប្រព័ន្ធផ្សព្វផ្សាយផ្សេងគ្នាទទួល​ការបណ្ដុះបណ្ដាលស្តីពីច្បាប់គ្រប់គ្រងផលិផលថ្នាំជក់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​អត្ថបទ​ជួន​ បូណា​ និងរតនៈ​
MC៖
ក្រុមអ្នក​សារព័ត៌មាន​មកពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាជាច្រើននាក់ទបានទួល​ការបណ្ដុះបណ្ដាលស្តីពីច្បាប់គ្រប់គ្រងផលិផលថ្នាំជក់ នៅកម្ពុជាពីអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅខេត្តកំពង់ចាម
ដើម្បីបង្កើនចំណេះដឹង​ផ្នែកច្បាប់ ដល់អ្នកអោយកាន់តែទូលំទូលាយ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន​ ស្ដីពីការត្រួតពិនិត្យផលិផលថ្នាំជក់​ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០​ នៅសណ្ឋាគារលាភវីរៈស្ថិតនៅក្នុងក្រុងកំពង់ចាមលោកវេជ្ជ​បណ្ឌិត​ មុំ​ គង់​ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា​ បានឲ្យដឹងថា​ ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននាពេលនេះ​ គឺក្នុងគោលបំណង​ ដើម្បីបង្កើតបណ្តាញអ្នកសាព័ត៌មាន ក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់​ សម្រាប់​ឲ្យអ្នកសាព័ត៌មាន មានការយល់ដឹងខ្ពស់ជាងមុនអំពីច្បាប់ និងផលិតផលថ្នាំជក់ហើយ
អ្នកសាព័ត៌មាននឹងផលិតព័ត៌មាន ក្នុងទម្រង់ប្លែកៗ គ្រប់ជ្រុងជ្រោយ និងញឹកញាប់ជាងមុន។

លោកវេជ្ជ​បណ្ឌិត​បាន​បន្ដថា​ ការបណ្ដុះបណ្ដាល​នេះ​ ក៏ដើម្បីអោយអ្នកសារព័ត៌បានបង្ហាញអំពីផលប៉ះពាល់ដល់សង្គមដែលបង្កដោយការប្រើប្រាស់ផលិតផលថ្នាំជក់និងបារីអេឡិចត្រូនិក។
ជាពិសេស​បង្ហាញពីវិធានការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា វិសាលភាពនៃវិធានការធៀបទៅនឹង FCTC
និង ចលនាពិភពលោក​ វិធីសាស្រ្តទាក់ទាញអតិថិជនថ្មីៗ របស់ឧស្សាហកម្មថ្នាំជក់ និង​ ករណីល្មើសច្បាប់របស់ឧស្សាហកម្មថ្នាំជក់។
លោកវេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា​ អ្នក​សារព័ត៌មាន​ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែកក្នុងទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់យ៉ាងប្រសិទ្ធភាព។

លោក​ គង់​ ប៊ុណ្ណា​ អ្នកសារព័ត៌មាន​ឃ្លីក​ញូបានឲ្យដឹងថា​ ការបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាននាពេលនេះ​ គឺពិតជាមានសារៈសំខាន់ណាស់​ ដើម្បីបង្កើនសមត្ថភាពរបស់សារព័ត៌មានកាន់តែទូលំទូលាយបន្ថែមទៀត​លើផលិតផលថ្នាំជក់។

សូមបញ្ជាក់ថា​ ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននាពេលនេះ​ គឺមានរយៈពេល២ថ្ងៃ​ និងមានអ្នកព័ត៌មានចូលរួមចំនួន២៩នាក់​ មកពីរាជធានីភ្នំពេញ​ និងខេត្ដកំពង់ចាម៕