សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណះប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយ សុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៤កុម្ភះស្អែក។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើង ហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសេអ៊ូល ទីក្រុងសេអ៊ូល សា ធា រណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៥និង៥នាទី ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹង ម៉ោង ១៣និង៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមាន នៃ ការធ្វើគារ វ កិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តមអគ្គនាយកពិធីការ ក្រសូងការបរ ទេសកូរ៉េ ប្រធាន អង្គការសហព័ន្ធសន្តិភាពសកល ប្រចាំអាស៊ីប៉ាស៊ីហ្វីក លោកជំទាវ ឃួន សុដារី អនុ ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូតវិសាមញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឯកឧត្តម លោក ជំទាវ ឥស្សរ ជនជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋកូរ៉េ ជាច្រើនរូប។ តាមកម្មវិធីដែលបានព្រាងទុក ក្រៅពីការអញ្ជើញ ចូល រួមកិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើជំនួបទ្វេភាគី ជាមួយ ឯកឧត្តម មូន ចេអ៊ីន ប្រធាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជុង សៃឃ្យូន នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋកូរ៉េ ព្រមទាំងជួបសន្ទនាជាមួយបណ្តាមេដឹកនាំពិភពលោកមួយចំនួនទៀត ដែល មានវត្តមាននៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិ ភាពសកល រួមទាំងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េផង ដែរ៕