របាយការណ៍៖ បំពង់បង្ហូរឧស្ម័នរវាងអេហ្ស៊ីប និងអ៊ីស្រាអែលត្រូវបានផ្ទុះឆេះ  ដោយពួកអ្នកវាយប្រហារដែលមិនស្គាល់អត្តសញ្ញាណ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — តាមរបាយការណ៍របស់អាល់ចាហ្ស៊ីរ៉ាអារ៉ាប់(Al Jazeera Arabic)បានឱ្យដឹងថា ប្រទេស​​អ៊ីស្រាអែល បាន​ផ្គត់ផ្គង់​ឧស្ម័នដល់ប្រទេសអេហ្ស៊ីបចាប់តាំងពីចុងឆ្នាំ២០១៩។ បំពង់​ផ្គត់ផ្គង់ឧស្ម័នមួយត្រូវ​បាន​​វាយប្រហារកាលពីល្ងាចថ្ងៃអាទិត្យនៅឧបទ្វីបស៊ីណៃ។

ទីក្រុង Tel Aviv បានធ្វើអត្ថាធិប្បាយលើរបាយការណ៍​របស់អាល់ចាហ្ស៊ីរ៉ាអារ៉ាប់​ អំពី​ការប៉ុនប៉ងបំផ្លាញបំពង់បង្ហូរប្រេងអេហ្ស៊ីប-អ៊ីស្រាអែលមួយ។ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល​លោក Yuval Steinitz បានបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័ន នៅតែមិនមានផលប៉ះពាល់ ហើយ​ការស៊ើបអង្កេតទៅលើការវាយប្រហារត្រូវបានចាប់ផ្តើម។

តាមការដកស្រង់សម្តីរបស់លោក Steinitz ដែលត្រូវបានដកស្រង់សម្តីដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយសាជីវកម្មផ្សាយសាធារណៈអ៊ីស្រាអែល ដោយ​និយាយថា នៅពេលនេះ ឧស្ម័ន​ធម្មជាតិកំពុងបង្ហូរពីប្រទេស អ៊ីស្រា​អែល​​ទៅកាន់​ប្រទេស​អេហ្ស៊ីប។ បញ្ហានៃការផ្ទុះនេះ ខណៈ​ពេលនេះ ត្រូវ​បាន​ក្រសួងពិនិត្យមើលដោយមាន​ការចូល​រួម​ពី​គ្រប់ភាគីពាក់ព័ន្ធនានា៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)