ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីកើនដល់ជាង១៧២០០ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងនៅថ្ងៃច័ន្ទទី ៣ ខែកុម្ភៈនេះថាចំនួននៃការឆ្លងសរុបនៅក្នុងការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនបានកើនឡើងដល់ ១៧.២០០ករណីនៅទូទាំងប្រទេសដោយមានករណីថ្មីចំនួន ២,៨២៩ករណី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១២០។
តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលចិនបានបន្តទៀតថា មានករណីអ្នកស្លាប់ថ្មីចំនួន ៥៧ នាក់ដោយសារវីរុសនេះដែលទាំងអស់នៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិន ហើយមានមនុស្សស្លាប់ដំបូងដោយវីរុសកូរ៉ូណាក្រៅពីប្រទេសចិនដែលត្រូវបានគេរាយការណ៍កើតឡើងនៅក្នុងប្រទេសហ្វីលីពីន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៦១ នាក់។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងម៉ាកាវ ជំងឺផ្លូវដង្ហើមបង្កដោយមេរោគ កូរ៉ូណាថ្មីនេះ បានរាលដាលទៅដល់ប្រទេសចំនួន ២៣ផ្សេងទៀតផងដែរ៕
ប្រភព៖ សារព័ត៌មាន Channel News Asia