រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំគោលនយោបាល គ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក អោយបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
MC៖រាជរដ្ឋាភិបាលគ្រោងរៀបចំគោលនយោបាយ គ្រប់គ្រងសំរាម និង សំណល់ប្លាស្ទិកអោយបានត្រឹមត្រូវ ដើម្បីកែលម្អសោភ័ណភាពទីក្រុងអោយមានលក្ខណៈស្រស់បំព្រង មានអនាម័យ និង បរិយាកាសល្អ ។
ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកខ្ពស់ និងជំរុញការអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម និងកាកសំណល់ប្លាស្ទិកនេះអោយដំណើរការបានឆាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់ ដែលធានាបានសុវត្ថិភាព សុខភាព និងគុណភាពបរិស្ថាននៅកម្ពុជា។
ឯកឧត្តមបានបន្តថា កាកសំណល់ប្លាស់ស្ទិកនេះ ជាបញ្ហាប្រឈមមួយ ដែលប៉ៈពាល់ទៅដល់ ទឹកដីខ្យល់ មនុស្ស និង សត្វ ជាពិសេសវាផ្តល់ផលប៉ៈពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិនៅពេលដែលទឹក ដី ខ្យល់ ត្រូវបានបំពុលដោយប្លាស្ទិក។
សំឡេង«បញ្ហាប្លាស្ទិក ជាបញ្ហាប្រឈម ហើយក្រសួងបានយកចិត្តទុកខ្ពស់អំពីបញ្ហាប្លាស្ទិក នេះ ដោយសារតែ ទី១ ផ្លាស់ស្ទិក បំពុលបរិយាកាសយ៉ាងខ្លាំង រួមមាន ខ្យល់ ទឹក ដី ទី២ សម្រាមប្លាស្ទិក អាចសម្លាប់ជីវិតសត្វ ព្រៃ និង សមុទ្រ ទី៣ ប៉ៈពាល់ខ្លាំងដល់សុខភាពមនុស្ស ទី៤ យើងត្រូវចំណាយថវិកាច្រើនក្នុងការសំអាត ទី៥ ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ មិនអាចកែច្នៃវិញបាន ទី៦ ផល់ប៉ះពាល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែលទឹក ដី ខ្យល់ ត្រូវបានបំពុលដោយប្លាស្ទិក »។
ឯកឧត្តមបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការវ៉ិចខ្ចាប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីកែលម្អសោភ័ណភាពទីក្រុងរបស់យើងអោយក្លាយទៅជាទីក្រុងមួយដែលពោរពេញទៅដោយបរិស្ថានស្អាត និង អនាម័យល្អ ប្រកបដោយផាសុខភាព និងការទាក់ទាញ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មកកាកសំណល់ប្លាស្ទិក មានចំនួនប្រមាណជាង៨ពាន់លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះនៃសំណល់ប្លាស្ទិក ដែលបានយកទៅកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ៕