អ្នកចិញ្ចឹមត្រីអណ្តែងនៅខេត្តស្ទឹងត្រែងរកប្រាក់ចំណូលបានក្នុងមួយថ្ងៃចាប់ពី៥០ម៉ឺន ទៅ៧០ម៉ឺនរៀល តែនៅខ្វះបច្ចេកទេសភ្ញាស់កូនត្រី

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M,C វ៉ារីវប្បកម្ម ចិញ្ចឹមត្រីអណ្តែងនៅភូមិកាំមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង អាចរកប្រាក់ចំណូលបានក្នងមួយថ្ងៃចាប់ពី៥០ម៉ឺនទៅ៧០ម៉ឺនរៀល តែវ៉ារីវប្បកម្មនេះជួបបញ្ហាប្រឈមដោយខ្វះបច្ចេកទេសភ្ញាស់កូនត្រី។

វ៉ារីវប្បកម្ម ចិញ្ចឹមត្រី ភូមិកាំងមេម៉ាយសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង លោក ឯកឌុំអាយុ៧០ឆ្នាំម្ចាស់វ៉ារីវប្បកម្មចិញ្ចឹមត្រីនេះ បានបញ្ជាក់ថា៖ពួកគាត់ ចិញ្ចឹមត្រីអណ្តែងជាង១៥ឆ្នាំមកហើយ តែនៅមិនទាន់ចេះបច្ចេកទេស ភ្ញាស់កូនត្រីខ្លួនឯង តម្រូវឲ្យចំណាយដើមទុនច្រើន ទៅទិញកូនត្រីអណ្តែងនេះ ពីប្រទេសឡាវយកមកវិញ។ លោកថា៖បញ្ហានេះស្នើឱ្យមន្ត្រីជំនាញជលផលជួយ បង្រៀនបច្ចេកទេសភ្ញាស់កូនត្រីមកដល់ពួកគាត់ផង។ លោកបន្តថា៖ ការចិញ្ចឹមត្រីអណ្តែងមានភាពហត់នឿយខ្លាំង ទាំងការថែទាំ ការផ្តល់ចំណីអាហារ និង ការផ្លាស់ប្តូរទឹកជាដើម។ ប៉ុន្តែវាក៏ងាយស្រួលជាងការធ្វើស្រែចំការ និងការធ្វើចំណាកស្រុកទៅរកការងាធ្វើ នៅប្រទេសជិតខាង។

លោកទំ នីរ៉ូ នាយខណ្ឌជលផលខេត្តបានទទួលយកនូវការស្នើសុំនេះ ព្រោះ អាចធ្វើឲ្យយើងម្ចាស់
ការបាន និងចែករំលែកបទពិសោធន៍ ជូនគ្នាទៅវិញទៅមក នៅតាមកន្លែងវារីវប្បកម្មផ្សេងៗទៀត។
លោកអះអាងថា៖រដ្ឋបាលជលផល គ្រោងស្ថាបនាកន្លែងបង្ហាត់បង្រៀនបច្ចេកទេសភ្ញាស់កូនត្រីដែលមានទីតាំងនៅចំណុចអូរខ្លុងក្នុងឃុំសាមឃួយ ស្រុកសេសាននៅឆ្នាំ២០២០នេះ។

លោកស្រី សៀនផលិត ប្រជាពលរដ្ឋនៅសង្កាត់ព្រះបាតបានទទួលស្គាល់ថា៖ការចិញ្ចឹមត្រីនៅ
ក្នុងស្រុកពិតជាបានរួមចំណែកលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហើយក៏ស្រួលទិញមកបរិភោគដែរ។ លោកស្រីថា៖ម្យ៉ាងទៀតអាចជួយកាត់បន្ថយការនាំត្រីចូលពីប្រទេសជិតខាងពិសេសការពារនិងអភិរក្សត្រីធម្មជាតិ នៅក្នុងទន្លេមេគង្គ មិនឲ្យផុតពូជ។
សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានវារីវប្បកម្មចំនួន៥កន្លែង ក្នុងនោះមាននៅស្រុកសេសាន ស្រុកសៀមបូកនិងក្រុងស្ទឹងត្រែង តែចំនួននេះ មានតែវ៉ារីវប្បកម្មសង្កាត់ព្រះបាទមួយប៉ុណ្ណោះដែលនៅដំណើការចិញ្ចឹមទៅបានល្អ៕