ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់រាល់ជំងឺឆ្លងគ្រប់ប្រភេទ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ រាល់ជំងឺឆ្លងគ្រប់ប្រភេទ ដោយមិនត្រូវគិតបារម្ភតែជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណានោះទេ ដើម្បីការពារសុខសុវត្ថិភាពសុខភាព ពិសេសកុំឲ្យខាងបង់ថវិកា និងពេលវេលា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើអនាម័យឲ្យបានល្អ ចៀសវាងការឆ្លងជំងឺផ្សេងៗ រាប់ទាំងវីរុសកូរ៉ូណាថ្មីផងដែរ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមករា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យប្រជាពលរដ្ឋខ្លូន ឯង ត្រូវធ្វើការអនាម័យឲ្យបានល្អ ជាមួយការស់នៅស្អាត ការទទួលទានស្អាត ការធ្វើដំណើរ ការធ្វើការងារ ដើម្បីការពារកុំឲ្យមានជំងឺរាត្បាតផ្សេងៗ ។
សំលេង «ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះធ្វើការអំពាវនាវ ដែលមានចំណុចមួយចំនួនដូចតទៅនេះ ទី១ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឲ្យយើងខាតបង់ពេលវេលាបំពេញការងារ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យការស់នៅការទទួលទាន ការធ្វើដំណើរ ការធ្វើការងារ ។ល។ មនុស្សម្នាក់ៗគ្រួសារនិមួយៗត្រូវចេះការពារខ្លួនដោយខ្លួនឯង ខ្ញុំនិយាយថាការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែកូរ៉ូណានោះទេ ជំងឺគ្រប់ប្រភេទ បើយើងអត់មានអនាម័យទេជំងឺអីក៏វាឆ្លងដែរ។ លើកឧទាហរណ៍ តាមក្រុមគ្រួសារនិមួយៗសាកល្បង មានមនុស្សម្នាក់ដែលមានជំងឺផ្តាសាយ ប៉ុន្តែយើងអត់បានគិតថាជំងឺផ្តាសាយវាចំលងពេញមួយផ្ទះ បើសិនជាគ្មានការដាក់អ្នកផ្តាសាយឲ្យនៅមួយកន្លែង គឺវាឆ្លងផ្តាសាយពេញមួយផ្ទះហ្នឹង ហើយវាដូរគ្នាតែម្តង ។ ម្នាក់នេះជាដល់ម្នាក់នេះ ម្នាក់នេះជាដល់ម្នាក់នេះមួយទៀតតគ្នាវិលជុំ ដូចគេហៅថា វ៉ូលេបាល់គេរ៉ូតេ ប្តូរវេនគ្នា ប្តូរវេនគ្នាឈឺពេញផ្ទះ មិនចាំបាច់អាកូរ៉ូណានេះទេ គ្រាន់ទាក់ទិននិងជំងឺធម្មតាផ្តាសាយ ។ ហើយលូវនាំគ្នាផ្តាសាយសោះ ផ្តាសាយធំថាកូរ៉ូណានិងគេដែរ ប្រយ័ត្នអាកន្លែងហ្នឹង ។ ប៉ុន្តែបើមានរោគសញ្ញាសង្ស័យណាមួយហើយរកគ្រូពេទ្យឲ្យបានឆាប់ នៅតាមទីកន្លែងដែលក្រសួងសុខាភិបាលមានការរៀបចំរួចហើយ ។ ជំងឺភ្នែកអ្នកឈឺភ្នែកអាភ្នែកនេះវាឆ្លងអាក្រក់ណាស់ ភ្នែកឆ្លងពីមួយទៅមួយសូម្បីតែឆ្លុះកញ្ចក់ អ្នកដែលឈឺល្មមៗទៅឆ្លុះកញ្ចក់ឈឺលើសដើម ។ អញ្ចឹងបញ្ហាអនាម័យជាបញ្ហាធំ យើងអាចបញ្ចៀសបាននូវជម្ងឺគ្រប់ប្រភេទ រាប់ទាំងវីរុសកូរ៉ូណានិងផង ។       អញ្ចឹងទេគ្រួសារនិមួយៗមនុស្សម្នាក់ៗ ត្រូវម្ចាស់ការលើខ្លួនឯងព្រោះមិនអាចពង្រាយគ្រូពេទ្យទៅតាមគ្រួសារបានទេ អញ្ចឹងត្រូវយល់ដឹងអំពីការការពារសុខភាពតាមរយៈអនាម័យ »៕