អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការទប់ស្កាត់ការចម្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ រាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពនៃការទប់ស្កាត់ការចម្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាធារណជន។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើនៅថ្ងៃទី៣០ ខែមករា វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានវាគ្មិនចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសុខាភិបាល ដើម្បីបង្ហាញដល់សាធារណជនឱ្យបានដឹង និងយល់ច្បាស់ពីសកម្មភាពពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។