រដ្ឋមន្រ្តីការបរទេសចិននិយាយទូរស័ព្ទជាមួយ សមភាគីកូរ៉េខាងត្បូងទាក់ទងនឹងវីរូសកូរ៉ូណាថ្មី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា  ឆ្នាំ២០២០ — សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយពីថ្ងៃអង្គារ នៅក្នុងកិច្ចចរចាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក កាង ក្យុងវ៉ា    ( Kang Kyung –Wha  ) ថា ប្រទេសចិន នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិលើការប្រយុទ្ធប្រឆាំងនិងវីរូសកូរ៉ូណាថ្មី ( 2019 – ncov ) ក្នុងរបៀបបើកចំហ , មានតម្លាភាពនឹងមានការទទួលខុសត្រូវ  ។

លោក កាង បាននិយាយថា កូរ៉េខាងត្បូងវាយតម្លៃខ្ពស់កិច្ចប្រឹងប្រែងដែលមានការតាំងចិត្តរួមគ្នារបស់រដ្ឋាភិបាលនិងប្រជាជនចិនក្នុងការត្រួតត្រាជំងឺឆ្លងនៃ វីរូស កូរ៉ូណាថ្មីនេះ ព្រមទាំងសរសើរដល់វិធានការដ៏ខ្លាំងក្លារបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរូសនេះ​ ។

ដោយកត់សម្គាល់ថា អ្នកនៅជិតខាងត្រូវតែគាំទ្រនិងជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាលំបាកនោះ លោក កាង បាននិយាយថា  កូរ៉េខាងត្បូងត្រៀមខ្លួន ដើម្បីដោះស្រាយការប្រកួតប្រជែងនេះជាមួយចិន ក្នុងការបង្ក្រាបជំងឺឆ្លងនេះ តាមកាលបរិច្ឆេទឱ្យបានលឿនមួយ ។ លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា កូរ៉េខាងត្បូង នឹងផ្តល់ធនធានវេជ្ជសាស្ត្រ ដែលចាំបាច់ស្របទៅតាមតម្រូវការរបស់ប្រទេសចិន​ ។

សម្រាប់លោកវិញ លោក វ៉ាង បាននិយាយថា   នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក      ស៊ីន ជីនពីង និងការដាក់ពង្រាយនោះ ប្រទេសចិនបានធ្វើឱ្យសកម្មឡើងប្រព័ន្ធទូទាំងប្រទេសដោយផ្តល់ឱ្យនូវការដើរតួទាំងស្រុងដល់អត្ថប្រយោជន៍ស្ថាប័នរបស់ខ្លួន ដើម្បីទប់ទល់ឱ្យបានដាច់ខាតការផ្ទុះឡើងនេះព្រោះថា កិច្ចប្រឹងប្រែងក្នុងគ្រប់ទិដ្ឋភាពទាំងអស់កំពុងដើរឆ្ពោះទៅរកការឱ្យផល​ ។

លោក វ៉ាង បាននិយាយថា    ប្រជាជនចិន មិនខ្លាចការលំបាកណាមួយឡើយនឹងមាន ជំនឿនិងសមត្ថភាពជម្នះបានការផ្ទុះឡើងជំងឺឆ្លងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន  ។

លោក វ៉ាង បានសម្តែងការដឹងគុណរបស់លោកដល់កូរ៉េខាងត្បូង ចំពោះឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ការជួយដែលចាំបាច់ដល់ប្រទេសចិនដោយ លោកនិយាយបន្ថែមថា ភាគីចិននឹងបន្តការពារសុខភាព និងសុវត្ថិភាពជនបរទេសទាំងអស់នៅក្នុងប្រទេសចិនដែលរួមមានទាំងជនទាំងឡាយមកពីកូរ៉េខាងត្បូង ផង  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )