ប្រទេសចិនរាយការណ៍ពីករណីនៃជំងឺរលាក​សួតប្រភេទថ្មី ចំនួន ៥,៩៧៤នាក់ និង ១៣២នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ — អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា មានករណីជំងឺរលាកសួត​ចំនួន៥,៩៧៤នាក់ ដែល​បណ្តាលមកពីវីរុសថ្មី Coronavirus​ ត្រូវបានគេរាយការណ៍​នៅក្នុងតំបន់ចំនួន ៣១ ថ្នាក់ខេត្តកាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ។​ មនុស្សសរុបចំនួន ១៣២នាក់បានស្លាប់ដោយសារជំងឺនេះ៕

(ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល)